បើកម៉ូតូឌុបប្រពន្ធ​ កូន២នាក់ជ្រុលបុករ៉ឺម៉កសណ្តោងស្លាប់កូនស្រីម្នាក់, របួស៣នាក់

ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និង ម៉ូតូសណ្តោងរ៉ឺម៉ក នៅចំណុច (មុខផ្ទះញ៉ែម ឆន) លើផ្លូវជាតិលេខ១ ក្នុងភូមព្រៃធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ បណ្តាលឱ្យរងរបួស៣នាក់ (ប្រុស២នាក់ស្រីម្នាក់) និងស្លាប់ម្នាក់​ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០នាទី។ 

ប៉ូលិសនិយាយថា​ ដំបូងបុរសឈ្មោះសាន​ រក្សា​ អាយុ៤២ឆ្នាំបានបើកម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស្លាកលេខភ្នំពេញ1BA-3169រួមដំណើរ៣នាក់មានប្រពន្ធ, កូនស្រីអាយុ៨ឆ្នាំ (ស្លាប់) និងកូនប្រុសអាយុ៥ឆ្នាំ តាមផ្លូវជាតិលេខ១ពីលិចទៅកើត។ 

លុះដល់ចំណុចខាងលើក៏ជ្រុលបុករ៉ឺម៉កសណ្តោងសង់កូរ៉េពណ៌ក្រហម​ ពីក្រោយបណ្តាលឱ្យកូនស្រីឈ្មោះ សាន​ ស្រីពេជ្រ​ អាយុ៨ឆ្នាំមុខរបរសិស្សស្លាប់ភ្លាមៗ​។ ចំណែកប្រពន្ធ​ កូនប្រុសអាយុ៥ឆ្នាំនិងប្តីរងរបួសធ្ងន់ស្រាល​។ 

បន្ទាប់មកអ្នករងរបួសបានបញ្ជួនទៅមន្ទីរពេទ្យ។ សពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត។ ចំណែកម៉ូតូ និងម៉ូតូសណ្តោរ៉ឺម៉ក​ ប៉ូលិសបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ​ ដើម្បីដោះស្រាយបន្ត៕

adverise with khmeread
tiger
Loading ad ...