ឃាត់ជនសង្ស័យ២នាក់ជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅឃុំព្រះនិព្វាន

កំពង់ស្ពឺ​ ៖ មុខសញ្ញាជួញដូរចែកចាយគ្រឿងញៀនដ៏សកម្មពីរនាក់​ដែលតែងតែចេញ-ចូលក្នុងភូមិសាស្រ្ដឃុំព្រះនិពាន្វ​ ត្រូវបានកម្លាំងប៉ូលិសជំនាញ​​ស្រុក​គងពិសី​បង្រ្កាប​ឃា​ត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ជួញដូរ​-រក្សា​ទុ​ក​គ្រឿងញៀន ស្ថិត​នៅចំ​ណុ​ចភូមិថ្លុ​កព្រាល​ ឃុំព្រះនិព្វាន​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ​២០១៩ វេ​លាម៉ោង១និង៤០នាទីរសៀល។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១- ឈ្មោះ ជិញ ដែន ភេទប្រុ​ស អាយុ ២៥ឆ្នាំ​ (រក្សាទុក​គ្រឿង​ញៀន​)​ និង២-ឈ្មោះ លឹម តន ភេទ​ប្រុ​ស អាយុ១៥​ឆ្នាំ រស់នៅ​ភូមិម្លិច ឃុំដើមរឺស​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ កិច្ចប្រតិបត្តិការ​នេះប៉ូលិស​ដកហូតបានវត្ថុតាងជាម្សៅក្រាមពណ៌សថ្លាចំនួន ២៦កញ្ចប់​, ច្រកថង់ជា​ស្រេ​ច​ (មធ្យម០១ តូច២៥), ទូរស័ព្ទដៃ​ចាស់​ៗ​ ០២​គ្រឿ​ង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ 

បច្ចុប្បន្ន​មុ​ខសញ្ញា​សង្ស័យ​ត្រូវ​បាន​សាកសួរ​ និងកសាងសំ​ណុំរឿង​បញ្ជូន​ទៅស្នងការដ្ឋានប៉ូលិស​ខេត្ត​ ដើ​ម្បី​ចាត់​ការ​តាមនីតិវិធីច្បាប់​៕

adverise with khmeread
tiger
Loading ad ...