កីឡាករដែលបានរងរបួសទាំងប៉ុន្មានរបស់បិសាចក្រហម Manchester United បានវិលត្រឡប់មកធ្វើការហ្វឹកហាត់វិញកាលពីម្សិលមិញ ខណៈកីឡាករ Ashley Young និង Cameron Borthwick-Jackson ក្លាយជាតារាថ្មីបន្ថែមទៀតដែលបានចូលរួមការហ្វឹកហាត់កាយសម្បទាបន្ទាប់ពីជាពីរបួស។
Ashley Young បានចូលរួមជាមួយក្រុមវិញបន្ទាប់ពីខកខានអស់រយៈពេលពីរខែ ស្របពេល Man Utd បានរៀបចំខ្លួនរួចរាល់ដើម្បីសងសឹងគូសត្រូវស៊ីសាច់ហុតឈាម Liverpool ក្នុងក្របខ័ណ្ឌ Europa League ជើងទីពីរនៅទឹកដី Old Trafford ក្នុងយប់នេះ ដែលពួកគេបានចាញ់ ២-០ កាលពីជើងទីមួយ។
ប្រធានក្រុម Wayne Rooney និងកូនចៅ Phil Jones, Luke Shaw និង Will Keane សុទ្ធសឹងជាកីឡាករដែលគ្មានឈ្មោះក្នុងរាត្រីនេះ ប៉ុន្តែកីឡាករ Cameron Borthwick-Jackson បានហ្វឹកហាត់សម្រាប់ការប្រកួតនៅជំរុំ Carrington កាលពីព្រឹកថ្ងៃពុធម្សិលមិញ៕
Watch as #mufc prepare for Thursday's game... https://t.co/n2hgOWP2zL
— Manchester United (@ManUtd) March 16, 2016
