ខ្សែបម្រើ Bakayokoវិលត្រឡប់មកចូលរួមជាមួយ Monaco វិញក្នុងកិច្ចសន្យាខ្ចីជើងពេញមួយឆ្នាំ

        កីឡាករ TiemoueBakayokoបាន​វិលត្រឡប់​មក​កាន់​អតី​ត​ក្លឹប Monaco វិញ​ក្នុង​កិច្ច​សន្យាលេង​ខ្ចីជើង​ពេញ​មួយ​រដូវកាល​ បន្ទាប់ពី​យល់​ព្រមចាកចេញ​ពី​ក្លឹប Chelsea ។

        ខ្សែបម្រើ​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ចូល​រួម​ជាមួយ​ក្រុម​ឆេលស៊ី​ បន្ទាប់ពី​ផ្ទេរពី​ក្លឹប​ជើង​ឯក​ Ligue 1 កាលពី​ខែ​កក្កដាឆ្នាំ​២០១៧ ក្នុងតម្លៃ​៤០​លានផោន ។ ទោះបីជា​យ៉ាងណា កីឡាករ​រូបនេះ​ធ្វើ​មិនសូវ​បាន​ល្អ​ ហើយ​ត្រូវ​បាន​បញ្ចូន​ទៅ​ខ្ចីជើង​នៅក្លឹប AC Milan សម្រាប់​យុទ្ធនាការកាលពី​ឆ្នាំ​២០១៨/១៩។

        នៅពេលនេះ បាកាយ៉ូកូ នឹង​ជួបជុំឡើង​វិញ​ជាមួយ​គ្រូបង្វឹកលោកLeonardo Jardimបន្ទាប់ពី​ធ្លាប់​ធ្វើ​ការ​ងារជាមួយ​គ្នា​កាលពីឆ្នាំ​២០១៤។

        Bakayoko នឹង​លេងដៃគូជាមួយ​កីឡាករ Cesc Fabregas ដែល​ធ្លាប់​លេងជាមួយ​គ្នា​ អំឡុង​កា​រប្រកួត​ដណ្តើម​ពាន​ក្របខណ្ឌ FA Cup វគ្គផ្តាច់ព្រ័ត្តឆ្នាំ​២០១៨។

        ក្លឹប Monaco បាន​ប្រកាស​ពីវត្តមាន​របស់​ Bakayokoកាលពីល្ងាចថ្ងៃសៅរ៍ និង​បាន​បង្ហើបប្រាប់​ថា ពួកគេមាន​ជម្រើស​ទិញផ្តាច់​កីឡាករ​រូបនេះ​ផងដែរ៕

adverise with khmeread
tiger
Loading ad ...