Real Madrid និង PSG សម្លឹងឃើញ Christian Eriksenជាជម្រើស ដើម្បីជំនួសកីឡាករ Neymar

        ក្លឹប Real Madrid និង Paris Saint-Germain ចាត់​ទុក​កីឡាករ Christian Eriksenជា​កីឡាករ​ដែល​អាចជំនួស​តំណែង​របស់​កីឡាករប្រេស៊ីល Neymar ។

        ខ្សែបម្រើ​សញ្ជាតិ​ដាណឺម៉ាករូបនេះ​ នឹង​ផ្ទេរចេញ​នៅ​សប្តាហ៍​នេះ ហើយ​គេបាន​វាយ​តម្លៃថា អាចមាន​តម្លៃផ្ទេរ​ ១០០​លានផោន។

        ក្លឹប Real និង PSG កំពុង​សម្លឹងមើលលទ្ធភាពផ្ទេរ Eriksen ខណៈ​ពួកគេ​ព្យាយាម​ស្វែង​រកជម្រើស​ជំនួស​ Neymar ដែល​មាន​តម្លៃផ្ទេរ​ ២០០​លាន​ផោន និងស្របពេលដែលក្លឹប Barcelona អន្ទះសា​ចង់​នាំយក​កីឡាករ​ឆ្នើមវ័យ​២៧​ឆ្នាំ​រូបនេះ​ត្រឡប់​មក​កាន់ Nou Camp​ វិញ។

        ក្លឹប PSG ចាប់ទុកកីឡាករ Eriksen ជា​កីឡាករ​កម្រិត​កំពូល​ដែល​អាច​ជំនួស​កីឡាករ​ប្រេស៊ីលរូបនេះ​ ប៉ុន្តែ​ដឹងថា Eriksenក៏ចង់​ផ្ទេរមក​កាន់​ពហុកីឡាដ្ឋាន Bernabeuផងដែរ។

        គ្រូបង្វឹក​ក្រុម Real Madrid លោក Zinedine Zidane សារភាពថា លោកបរាជ័យក្នុងការ​តាមប្រមាញ់​ Paul Pogbaរបស់​ក្លឹប​ Man Utd បន្ទាប់ពីក្លឹបនេះ​កំណត់​តម្លៃ​លក់ ១៨០​លានផោន​សម្រាប់​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab