គ្រូពេទ្យពីរនាក់ក្លាយជាទេវតាក្នុងចិត្តរបស់ប្រពន្ធម្នាក់នេះ ក្រោយសុខចិត្តដឹកប្តីគាត់កើតមហារីកដំណាក់កាលចុងក្រោយ ទៅមើលឆ្នេរសមុទ្រសំណព្វចិត្តនិងស្លាប់នៅផ្ទះលំហែរបស់គាត់

ឪពុកកូនបួននាក់ម្នាក់ត្រូវបានបំពេញបំណងចុងក្រោយរបស់គាត់មុនពេលស្លាប់ នៅពេលដែលគ្រូពេទ្យពីរនាក់ដឹកគាត់ទៅមើលទេសភាពមាត់សមុទ្រជាលើកចុងក្រោយ។

លោក Chris Shaw អាយុ ៤៥ ឆ្នាំបានតស៊ូនឹងជំងឺមហារីកក្រពះអស់រយៈពេល ១៤ ខែមុនពេលគាត់ស្លាប់នៅថ្ងៃទី ៣១ ខែសីហាឆ្នាំមុន ចាកចោលភរិយាឈ្មោះ Kylie និងកូនតូចៗ ឈ្មោះ Emily អាយុ ១១ ឆ្នាំ Ruby អាយុ ៩ ឆ្នាំនិងកូនភ្លោះអាយុ ៦ ឆ្នាំឈ្មោះ Charlotte និង Isaac ។

ដើម្បីរំលឹកខួបនៃមរណភាពរបស់គាត់ លោកស្រី Shaw កាលពីថ្ងៃទី៣១សីហា ឆ្នាំ២០១៩ បានសម្តែងការដឹងគុណដល់ក្តីសប្បុរសរបស់មន្រ្តីពេទ្យពីរនាក់នៃរថយន្តសង្គ្រោះ St John Ambulance ដែលបានផ្តល់ឱកាសដល់ប្តីគាត់បានឃើញទេសភាពសំណព្វចិត្តជាលើកចុងក្រោយ ដែលសូម្បីតែលុយក៏មិនអាចទិញបាន។

ក្រុមមន្រ្តីពីរនាក់ឈ្មោះ Jade និង Jesse បានបើកឡានដឹកលោក Shaw ទៅកាន់តំបន់ Currambine នៅភាគខាងជើងជាយក្រុង Perth របស់អូស្ត្រាលី ដើម្បីរស់ក្នុងជីវិតចុងក្រោយរបស់គាត់នៅផ្ទះលំហែរបស់គាត់មាត់សមុទ្រ។

លោកស្រី Shaw បានសួរទៅកាន់មន្រ្តីទាំងនោះថាតើពួកគេអាចធ្វើដំណើរតាមផ្លូវទៅកាន់ឆ្នេរ Burns បានទេ ដូច្នេះប្តីរបស់គាត់អាចមានអារម្មណ៍ "ប៉ះនឹងកម្តៅព្រះអាទិត្យនិងត្រូវខ្យល់លើដងខ្លួន" និង "មានអារម្មណ៍ធម្មតានៅឆ្នេរសំណព្វរបស់គាត់រយៈពេល ២០ នាទី"។

លោកស្រី Shaw បានប្រាប់កាសែត The West Australian ថា "យើងគឺជាគ្រួសារមហាសមុទ្រ ហើយនេះជាឆ្នេរសំណព្វចិត្តរបស់យើង។ វាជាការផ្តល់ជូនឱកាសដ៏តូចបំផុត តែវាមានន័យធំជាងពិភពលោក។ ពួកគេថ្ងៃនោះគឺជាទេវតារបស់យើង"។ 

លោក Shaw បានក្អកចេញស្លេសយ៉ាងច្រើន នៅពេលគេពិនិត្យឃើញគាត់កើតជំងឺមហារីកក្រពះក្នុងខែមិថុនាឆ្នាំ២០១៧៕

adverise with khmeread
tiger
Loading ad ...