រូបថតបង្ហាញរថក្រោះដំបូងគេចេញដំណើរទៅវាយប៉ូឡូញបង្កជាសង្គ្រាមលោកលើកទីពីរ ត្រូវបានលាតត្រដាងឱ្យឃើញជាលើកដំបូង

រូបភាពដ៏អស្ចារ្យបង្ហាញពីការលុកលុយរបស់ពួកណាស៊ីអាល្លឺម៉ង់លើប្រទេសប៉ូឡូញក្នុងឆ្នាំ ១៩៣៩ បង្កជាសង្គ្រាមលោកលើកទី ២ ត្រូវបានបញ្ចេញឱ្យឃើញដើម្បីរំលឹកខួបលើកទី ៨០ នៃការចាប់ផ្តើមផ្ទុះសង្គ្រាមលោក។

ការឈ្លានពាននេះបានចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ ១៩៣៩ នៅពេលដែលកងទ័ពរបស់អាដូហ្វ ហ៊ីត្លែរបានឆ្លងកាត់ព្រំដែនប៉ូឡូញនិងបើកការវាយប្រហារតាមជើងទឹក ជើងអាកាសនិងជើងគោកទៅលើឧបទ្វីប Westerplatte នៅឆកសមុទ្រ Danzig ។

រូបភាពទាំងនោះបង្ហាញបណ្តាទីក្រុងប៉ូឡូញខូចខ្ទេចខ្ទាំមានផ្សែងនិងអណ្តាតភ្លើងចេញពីអគារដែលត្រូវបានបំផ្លាញ ខណៈគេឃើញហ៊ីត្លែរមានវត្តមានទាំងមុននិងក្រោយការចុះចាញ់របស់រដ្ឋាភិបាលក្រុងវ៉ាសូវីនៅថ្ងៃទី ២៧ ខែកញ្ញា ដោយឈរនាំមុខកងទ័ពជាញជ័យរបស់អាល្លឺម៉ង់។

ក្នុងចំណោមរូបភាពទាំងនោះគេឃើញជនជាតិប៉ូឡូញលើកដៃឡើងលើចុះចាញ់ហ៊ីត្លែរ និងបង្ហាញទឹកមុខភ័យខ្លាចជាខ្លាំង។

ហ៊ីត្លែរតាមពិតគ្រោងវាយលុកចូលប្រទេសប៉ូឡូញក្នុងខែសីហាប៉ុន្តែបានលើកពេលវិញ ព្រោះចក្រភពអង់គ្លេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារប៉ូឡូញ ដែលតម្រូវឱ្យប្តេជ្ញាចិត្តការពារប៉ូឡូញនិងធានាការពារឯករាជ្យរបស់ប៉ូឡូញនៅចំពោះមុខការឈ្លានពានរបស់អាល្លឺម៉ង់។

ទោះបីជាបែបនេះក្តី ក៏ហ៊ីត្លែរនៅតែបន្តផែនការលុកលុយ ហើយអង់គ្លេសបានឆ្លើយតបដោយដាក់ឱសានវាទឱ្យអាល្លឺម៉ង់បញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ប៉ុន្តែអាល្លឺម៉ង់មិនអើពើទេ។

ជាលទ្ធផល ចក្រភពអង់គ្លេសនិងបារាំងបានប្រកាសសង្គ្រាមលើអាល្លឺម៉ង់នៅថ្ងៃទី ៣ ខែកញ្ញា ដែលបង្កឱ្យមានសង្គ្រាមលោកលើកទី២ រយៈពេល ៦ ឆ្នាំ ដែលបានហែកអឺរ៉ុបជាចម្រៀកៗ និង បណ្តាលឱ្យស្លាប់មនុស្ស ៧០ លាននាក់៕ 

 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab