ប្រពន្ធពឹងប្តីជួយកាត់ស្មៅ ជួសជុលទ្វារបន្ទប់ទឹក ប្តីបោះសម្តីមកយ៉ាងសាហាវ រួចដើរចេញបាត់, ពេលមកដល់ផ្ទះវិញ ប្តីសន្លប់ឈរ

សំណើច ៖ ប្រពន្ធ ៖ បងសម្លាញ់ តើបងជួយកាត់ស្មៅមុខផ្ទះឱ្យស្អាតបន្តិចបានទេ? ប្តី ៖ តើបងមើលទៅដូចជាអ្នកកាត់ស្មៅ? ប្រពន្ធ ៖ សុំទោសបងសម្លាញ់ អូខេចឹងជួយជួសជុលទ្វារបន្ទប់ទឹកបន្តិចមកបង។ ប្តី ៖ បងមើលទៅដូចជាងឈើមែន?...

ក្រោយពីនិយាយគ្នារួចប្តីបានដើរចេញទៅក្រៅ។ បន្ទាប់ពីគាត់បានមកដល់ផ្ទះវិញ គាត់ឃើញស្មៅមុខផ្ទះស្អាតភ្លឹង ហើយទ្វារបន្ទប់ទឹកក៏ជួសជុលរួចទៀត។

ប្តី ៖ បងដឹងថាប្រពន្ធបងអាចធ្វើរឿងគ្រប់យ៉ាងបានដោយខ្លួនឯង ឡូយមែន។ ប្រពន្ធ ៖ មិនមែនខ្ញុំធ្វើទេ។ ប្តី ៖ ចុះពីណាគេវិញចុះ? ប្រពន្ធ ៖ អ្នកជិតខាងយើង។ ប្តី ៖ ហើយចុះជួលគាត់អស់ថ្លៃប៉ុន្មាន? ប្រពន្ធ ៖ អត់មានអស់លុយអីទេ គាត់គ្រាន់តែផ្តល់ជម្រើសពីរ គឺ ឱ្យនំប៉័ងគាត់ ឬ រួមដំណេកជាមួយគ្នា។ ប្តី ៖ សង្ឃឹមថាអូនឱ្យនំប៉័ងគាត់ទៅចុះ។ ប្រពន្ធ ៖ តើអូនមើលទៅដូចអ្នកដុតនំប៉័ងណាស់មែនទេ?

ប្តីសន្លប់ឈរ!!!៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...