ព្រះនាង Megan ធុញថប់នឹងជីវិតក្នុងវាំងអង់គ្លេសហើយនឹកស្រុកកំណើតអាមេរិកពេក សុំព្រះស្វាមីរកទិញផ្ទះមួយនៅ California នៅម្តុំផ្ទះតារាល្បីៗ

មិត្តភក្តិនៃសែរាជវង្សអង់គ្លេសបាននិយាយថា ព្រះនាង Meghan និងព្រះអង្គម្ចាស់ Harry កំពុងយាងទៅរកទិញផ្ទះជុំវិញតំបន់ល្បីៗទីក្រុង Malibu ដោយសារព្រះនាង Meghan ថប់ព្រះទ័យដែលគង់នៅតែក្នុងវាំងអង់គ្លេស។

ព្រះនាង Meghan មានដើមកំណើតនៅក្នុងទីក្រុង Los Angeles បានមានបន្ទូលថា កំពុងស្វែងរកផ្ទះមួយក្នុងសហរដ្ឋអាមេរិកដើម្បីគេចពីរាជវាំង ហើយទ្រង់ទាំងពីរចាប់ព្រះទ័យផ្ទះមួយកន្លែងក្នុងទីក្រុង Malibu រដ្ឋ California។

ទីក្រុង Malibu គឺឆ្ងាយពីទីក្រុង Los Angeles ៤៨ គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយទីនោះសម្បូរទៅដោយផ្ទះតារាល្បីៗរួមមាន Leonardo DiCaprio, Kim Kardashian, និង Jennifer Aniston ។ល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab