ប៉ូលិសអង់គ្លេសកំពុងតាមចាប់ពួកស្ទាវអត់ខួរ យកដុំថ្មធំៗកល់លើផ្លូវដែកដើម្បីឱ្យរថភ្លើងកិនរអិលធ្លាក់ផ្លូវ

ប៉ូលិសកំពុងតាមប្រមាញ់ពួកអត់ខួរ ដែលយកជីវិតមនុស្សរាប់រយនាក់ដាក់នៅមាត់ទ្វារនរក ដោយដាក់ដុំថ្មធំៗលើផ្លូវរថភ្លើងល្បឿនលឿន មុនពេលរថភ្លើងមកដល់កិនពីលើ។

បុរសវ័យក្មេងបីនាក់ត្រូវបានថតជាប់លើកាមេរ៉ាសុវត្ថិភាព កំពុងដាក់ដុំថ្មនៅលើផ្លូវរថភ្លើង Ridley Lane ក្នុងភូមិ Croston ទីក្រុង Lancashire នៃចក្រភពអង់គ្លេស។ រថភ្លើងបានមកដល់នៅប៉ុន្មាននាទីក្រោយ និងបានកិនលើដុំថ្មដែលពួកអត់ខួរនោះដាក់លើផ្លូវរថភ្លើង។

អ្នកបើករថភ្លើងដ៏រន្ធត់ចិត្តបានធ្វើការគ្រប់គ្រងរថភ្លើង នៅពេលរថភ្លើងរង្គើរស្ទើរតែធ្លាក់ផ្លូវ ប៉ុន្ដែអាចគ្រប់គ្រងឱ្យមកសភាពធម្មតាវិញបាន។

ប៉ូលិសបានបញ្ចេញរូបភាពពួកអត់ការងារធ្វើដែលថតជាប់លើកាមេរ៉ាសុវត្ថិភាពក្នុងថ្ងៃទី ១៤ សីហា នៅម៉ោងប្រមាណ ៥ ល្ងាច និងកំពុងបិទក្រដាសពេញសាធារណៈដើម្បីជួយតាមចាប់ជនសង្ស័យទាំងនោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...