និស្សិតស្រីស្អាតម្នាក់ហាត់យ៉ូហ្គាក្បែរបង្កាន់ដៃផ្ទះ ភ្លាត់ស្នៀតធ្លាក់បាក់ឆ្អឹង ១១០ កំណាត់ តែអត់ស្លាប់

និស្សិតសាកលវិទ្យាល័យមួយរូបក្នុងប្រទេសម៉ិកសិក អាចនៅមានជីវិតរស់យ៉ាងអច្ឆរិយៈ បន្ទាប់ពីធ្លាក់ពីលើជាន់ទីប្រាំមួយនៃអគារកម្ពស់ជាង ២៤ម៉ែត្រ ខណៈកំពុងអនុវត្តលំហាត់ប្រាណបែបយ៉ូហ្គាសំកាំងខ្លួនលើបង្កាន់ដៃនៅយ៉រអគារកាលពីពីរសប្តាហ៍មុន។

ស្ថិតក្នុងរូបភាពមួយសន្លឹក ដែលនៅតែមានភាពល្បីល្បាញខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នារីវ័យក្មេង ដែលកាសែតម៉ិកសិក El Universal ផ្សាយថាមានឈ្មោះ Alexa Terrazas វ័យ ២៣ឆ្នាំ ឃើញកំពុងសំកាំងខ្លួនព្រលែងដៃនៅលើបង្កាន់ដៃយ៉រអគារដាំក្បាលចុះទៅក្រៅអគារ ខណៈអនុវត្តយ៉ូហ្គាដោយប្រើចង្កេះ និងទម្ងន់នៃជើងរបស់នាង បត់កោងជាជំនួយ។ 

បន្ទាប់ពីរូបមួយសន្លឹកនេះត្រូវបានផ្តិត នារីវ័យក្មេងរូបនេះបានធ្លាក់ចេញពីយ៉រអគារ និង បាក់ជើងទាំងពីរ បាក់ឆ្អឹងដៃ ត្រគាក និងក្បាលរបស់នាង។ នេះបើយោងតាមវេបសាយ El Universal។

យោងតាមប្រព័ន្ធផ្សព្វផ្សាយម៉ិកសិក នារីរូបនេះ ស្នាក់នៅក្នុងទីក្រុង San Pedro រដ្ឋ Nuevo Leon បានបាក់ឆ្អឹងអស់១១០កំណាត់ និងបានទទួលការវះកាត់រយៈពេល ១១ម៉ោងបន្ទាប់ពីការធ្លាក់ពីលើអគារមួយនេះ។ នាងត្រូវប្រើពេលច្រើនឆ្នាំដើម្បីជាសះស្បើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16