រថយន្តជនជាតិចិនបើកបុកស្ត្រីម្នាក់រងរបួសធ្ងន់ ខណៈចុះពីរថយន្តក្រុងដើរឆ្លងផ្លូវ

ភ្នំពេញ ៖ ក្រុមគ្រួសារមួយក្រុមចុះពីរថយន្តក្រុងដើរឆ្លងផ្លូវត្រូវរថយន្តជនជាតិចិនបើកបុកពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ស្រ្តីម្នាក់​ កាលពីវេលាម៉ោង ៧និង៥០នាទីយប់ថ្ងែអាទិត្យទី០១ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។

យោងតាមការរៀបរាប់ពីកូនស្រីជនរងគ្រោះថា​ ដំបូងពួកគាត់បានទំនាក់ទំនងទៅក្រុមគ្រួសាររបស់គាត់នៅឯស្រុកកំណើតដើម្បីឱ្យមកលេងកូន នៅភ្នំពេញបំណងបបួលម្ដាយបងប្អូនទៅហូបអាហារឆ្ងាញៗ​ ខណៈបន្ទាប់ពីគាត់ទើបបើកប្រាក់ខែបានឱ្យម្ដាយគាត់ធ្វើដំណើចេញពីស្រុកកំណើតពីព្រៃវែងមកភ្នំពេញជិះតាមរថយន្តក្រុងមិនគិតប្រាក់ក្នុងទិសដៅកើតទៅលិច ។ 

លុះមកដល់មុខតំបន់សេដ្ឋកិច្ចភ្នំពេញក្រុមគ្រួសាររបស់គាត់ទាំងម្ដាយនិងកូន៥នាក់បានចុះពីលើរថយន្តក្រុងដើរឆ្លងផ្លូវទិសដៅពីជើងទៅត្បួងបំណងចូលទៅក្នុងតំបន់សេដ្ឋកិច្ចស្រាប់តែដើរដល់ពាក់កណ្ដាលផ្លូវក៏មានរថយន្តជនជាតិចិនមួយគ្រឿងម៉ាកRav4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F-3832បើកបរដោយបុរសជនជាតិម្នាក់និងអ្នករួមដំណើជនជាតិចិនម្នាក់ទៀតក្នុងទិសដៅពីកើតទៅលិច ល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ក៏ទៅបុកជនរងគ្រោះជាស្រ្តីវ័យចំណាស់រងរបួសបែកក្បាលហូរឈាមតាមត្រចៀកសន្លប់ស្ដូកស្ដឹងបានបងប្អូនប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនបង្កយកទៅសួរនាំចំណែករថយន្តត្រូវបានជំនាញចុះមកធ្វើការវាសវែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...