adverise with khmeread E58a0bff 9493 4345 8ae3 38a95fef780f

វាយ​អតីត​ប្រពន្ធ​យកលុយ​គំរាម​សម្លាប់​ទៅ​ជក់​ថ្នាំញៀន​ជាប់​ខ្នោះ​

     ភ្នំពេញ ៖ បុរស​ប្រមឹក​ស្រា​និង​ញៀន​ថ្នាំ​តែងតែ​មក​វាយ​យកលុយ​គំរាម​សម្លាប់​អតីត​ជា ប្រពន្ធ​មេម៉ាយ​កូន​៤​នាក់ លក់​បន្លែ​មុខ​រោងចក្រ លក់​មួយថ្ងៃ បាន​លុយ​ចិញ្ចឹម​កូន​មួយថ្ងៃ បានមក​ប្តឹង​ប៉ូលិស​ប៉ុស្តិ​ចោមចៅ​ឲ្យ​ជួយ​អន្តរាគមន៍ ចាប់​វ៉ៃខ្នោះ​ភ្លាមៗ​។​

      ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៨ និង ៥០​នាទី​យប់​ថ្ងៃទី ១៦ មិនា ២០១៦ នៅមុខ​រោងចក្រ ស៊ិ​ង កាំ នៅតាម​ផ្លូវ​បេតុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

      ប៉ូ​លិ​សិ​យាយ​ថា បុរស​អតីត​ជា​ប្តី​ហេងស៊យ​នេះ​ឈ្មោះ ស៊ុន ម៉ៅ អាយុ ៣៨​ឆ្នាំ មុខរបរ​ធ្វើ​សំណង់​ស្នាក់នៅ​កន្លែងកើតហេតុ។ ចំណែក​អតីត​ប្រពន្ធ​ឈ្មោះ មីុ ចាប់​ស្រី​រី អាយុ ៤១​ឆ្នាំ មុខរបរ​លក់​បន្លែ មុខ​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត នៅ​ភូមិ​កក់ ឃុំ​កក់ ស្រុក​ស្វាយ​រំពៀរ ខេត្តស្វាយរៀង។​

      តាម​សម្តី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា រូបគាត់​ជា​ស្ត្រី​មេម៉ាយ​កូន​៤​ហើយ​បុរស​ជា​អតីត​ប្តី​ចុង​នេះ បាន​យកគ្នា​ជា​ប្តី​ប្រពន្ធ​ឥត​ការ​នោះទេ តាំងពី​គាត់​មាន​អាយុ​២៩​ឆ្នាំ​មកម្ល៉េះ​ហើយ​បានកូន​ប្រុស​ម្នាក់​បច្ចុប្បន្ន​មាន​អាយុ​១៣​ឆ្នាំ។ ពួកគាត់​បាន​ផ្តាច់ការ​រួមរស់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ តែ​ជននេះ​តែងតែ​មករក​រឿង​សុំ​លុយ​គាត់​រហូត ម្តង​៤​ទៅ​៥​ម៉ឺន​រៀល​។ ពេលខ្លះ​គាត់​លក់​បន្លែ​អត់​ដាច់ អត់​មាន​លុយ​ឲ្យ​ទៅ​វាយ​បំផ្លិច​បំ​ផ្លា​ច​របស់របរ​ក្នុង​បន្ទប់​និង​អុកឡុក​កន្លែង​រកស៊ីរ​បស់​គាត់​មិន​ឲ្យ​រកស៊ី​បាន​ទៀតផង ហើយ​គាត់​បាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​រហូត​ដែរ​តែ​ជននេះ​តែងតែ​រត់​បាត់ ទើប​មកដល់​យប់កើតហេតុ​នេះ ទើប​សមត្ថកិច្ច​ប៉ុស្តិ​ចោមចៅ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ជាក់ស្តែង​តែម្តង​។​

      ក្រោយពេល​ឃាត់ខ្លួន​បាន នាំយកមក​ប៉ុស្តិ៍​និង​ស្ត្រី​រងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​ស្ត្រី​រងគ្រោះ​បាន​ត្រេង​អរ​ខ្លាំងណាស់​ដែល​សមត្ថកិច្ច​ប៉ុស្តិ​ចោមចៅ​មាន​ចំណាត់​ការល្អ​បែបនេះ ក៏ដូចជា​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​ផុត​ទុក​ភ័យ​តទៅទៀត​ជាមួយ​ជននេះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់