ឃាត់ជនសង្ស័យ២នាក់ជួញដូរគ្រឿងញៀននៅសង្កាត់ស្ទឹងមានជ័យទី៣

ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍​ស្ទឹងមានជ័យទី៣បានឃាត់ជនសង្ស័យ២នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ​២០១៩វេលា​ម៉ោង​១១និង៣០នាទី​នៅចំណុចដីថ្មី ផ្លូវ​លំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។     

ប៉ូលិសនិយាយថា​ ​ជនសង្ស័យ​២នាក់រួម​មាន​១-ឈ្មោះ  ឈិត ឡាង  ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ  ទីលំនៅផ្ទះជួល​  ផ្លូវ​លំ  ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ​និង២-ឈ្មោះ  យិន សុផល  ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ  ទីលំនៅផ្ទះជួល​  ផ្លូវ​លំ  ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា ចំនួន ០៣ កញ្ចប់ថង់(កញ្ចប់តូច០២,កញ្ចប់ធំ០១) និង ទូរស័ព្ទដៃចាស់ចំនួន០១គ្រឿង។ 

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ឈិត ឡាង និង ឈ្មោះ យិន សុផល បានឃាត់​ខ្លួននៅ​អធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...