Romelu Lukaku រងការប្រមាថបែប បន្ទាប់ពីរកបានគ្រាប់បាល់ឲ្យក្រុម Inter Milan

ខ្សែប្រយុទ្ធ Romelu Lukaku បាន​រង​ការប្រមាថបែបរើសអើងជាតិសាសន៍  អំឡុង​ពេលក្រុម Inter Milan ប្រកួតជាមួយ​ក្រុម Cagliari នៅ​ក្របខណ្ឌ Serie A ។

កីឡាករ​វ័យ២៦​ឆ្នាំរូបនេះ​កំពុង​ត្រៀម​ទាត់​បាល់ប៉េណាល់ទី​ មុន​ពេល​រងការប្រមាថនោះ។ ហេតុការណ៍នេះ​កើតឡើង​នៅក្នុងចំណោម​អ្នក​គាំទ្រ​របស់​ក្លឹបដដែល​ ដែល​ធ្លាប់​ប្រមាថខ្សែប្រយុទ្ធ Moise Kean របស់​ក្លឹប Everton ខណៈកីឡាករ​រូបនេះ​លេង​ឲ្យ​ក្លឹប Juventus កាល​ពី​រដូវកាលមុន។

Lukaku បាន​ទាត់ប៉េណាល់ទី ប៉ុន្តែ​វាហាក់ដូចជា​មានរឿង​មិន​ល្អកើត​ឡើង​បន្ទាប់ពី​សំឡេង​បែបជា​សត្វស្វាត្រូវ​បាន​បន្លឺឡើង។ បន្ទាប់ពី​ទាត់បាល់ប៉ណាល់ទីរួចកីឡាកររូបនេះ​បានងាកទៅ​សម្លក់​ដាក់​អ្នក​គាំទ្រ​នៅពីក្រោយ​បង្គោលទី។

ខ្សែប្រយុទ្ធសញ្ជាតិបែល​ហ្ស៊ិក​រូបនេះ​ទើបនឹង​បាន​ផ្ទេរទៅ​កាន់​ពហុកីឡាដ្ឋាន San Siro នៅ​រដូវ​ក្តៅនេះ បន្ទាប់ពី​ចាកចេញពី​ក្លឹប​ Man Utd​ ហើយ​បានរងនូវការប្រមាថបែបនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab