Juan Mata: Man Utd គួតែបង្ហាញភាពស៊ីសង្វាក់បន្ថែមទៀត

ខ្សែបម្រើ ​Juan Mata មាន​ការ​ខកចិត្ត​ដែលក្រុម​ Man Utd ​បន្ត​បាត់​បង់​ពិន្ទុ​ ដោយសារតែ​ខ្វះភាព​ស៊ីសង្វាក់គ្នា​នៅ​តំបន់​ប្រយុទ្ធ។​ Man Utd ​បាន​បង់​ឱកាស​ឈ្នះ​ក្រុម Wolves និង​បន្ត​ចាញ់​ក្រុម Crystal Palace ២-១ ក្នុង​ទឹកដី​កាលពី​ចុងសប្តាហ៍​មុន។ ពួកគេបានបន្តចាញ់ការ​ប្រកួត​នៅលើទឹកដី​របស់​ក្រុម Southampton កាលពីថ្ងៃសៅរ៍​ផងដែរ។

Mata បាននិយាយថា “យើង​បាត់បង់​២ពិន្ទុ​។ យើង​រំពឹងថា មាន​ឱកាស​ខ្លះ ពេលលេងជាមួយក្រុម Southampton ប៉ុន្តែវាពិតជារឿង​ដ៏គួរ​ឲ្យ​សោកស្តាយ​ដែលយើង​បាត់បង់ពិន្ទុ​ជា​ថ្មីទៀត”។

Mata ថា “​យើង​ត្រូវ​តែ​ស្វែង​រកភាពស៊ីសង្វាក់គ្នា និង​ព្យាយាម​យក​ឈ្នះ​ការ​ប្រកួត​​”។ ការអះអាងបែបនេះ​គឺគាំទ្រ​ដល់​ការ​លើកឡើង​របស់គ្រូបង្វឹក​លោក Solskjaer ៕

adverise with khmeread
tiger
Loading ad ...