Rio Ferdinan រិះគន់ការផ្តល់ពានកីឡាករឆ្នើមប្រចាំឆ្នាំដល់ Virgil van Dijk

Rio Ferdinand បានបង្ហាញការ​មន្ទិល​ជុំវិញ​ការ​សម្រេចចិត្ត​ផ្តល់​ពានកីឡាករឆ្នើមប្រចាំឆ្នាំ​ដល់ខ្សែការពារ Virgil van Dijk ។

Van Dijk ត្រូវ​បានជ្រើសរើស​ជាបេក្ខភាពសម្រាំង​រួម​ជាមួយ​នឹង​ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ហើយ​បាន​យក​ឈ្នះ​កីឡាករ​ឆ្នើមទាំង​ពីរ​នេះ ដើម្បី​លើកពាន​តាមរយៈ​ការ​បោះឆ្នោត​ពី​ក្រុម​អ្នក​កាសែត​និង​គ្រូបង្វឹក​មក​ពី​ក្លឹបធំៗ។

Van Dijk បាន​ជួយ​ក្រុម​ Liverpool ​លើកពាន​ជើង​ឯក​ក្របខណ្ឌ CL ​កាលពីខែ​មិថុនា​និង​ធ្វើ​បាន​ល្អពេញ​មួយរដូវកាល​។ ប៉ុន្តែ​បើទោះបីជា​ធ្វើ​បាន​ល្អជាមួយនឹង​ក្រុម Liverpool ក៏ដោយ ក៏អតីត​ខ្សែការពារ Rio ជឿថា កីឡាករ​សញ្ជាតិហូឡង់​រូបនេះ​មិនគួរ​ឈ្នះ​ពាន​នេះទេ។

Rio បាន​និយាយថា “​ប្រាកដណាស់ថា van Dijk គឺជា​ខ្សែការពារឆ្នើមនៅលើពិភព​លោកនាពេល​បច្ចុប្បន្ន។ ប៉ុន្តែ​ចូលស្តាប់មើលទៅ នៅពេល​កីឡាករ​ម្នាក់​រកបាន​៥០គ្រាប់​ក្នុង​មួយ​រដូវកាល​ដូចជា Messi ឬ Ronaldo”។

Rio បន្តថា “​គ្រប់គ្នា​និយាយថា វាគឺជា​រឿង​គួរ​ឲ្យ​ធុញដែល​ឃើញ​កីឡាករ​ទាំងពីរនេះ​លើកពានរៀងរាល់ឆ្នាំ ប៉ុន្តែ​ពួកគេជាអ្នក​រកបាន​គ្រាប់បាល់ច្រើនជាងគេ​ដែល​យើងមិនធ្លាប់ឃើញពីមុនមក​ក្នុង​រយៈ​ពេលពី​១២​ទៅ​១៥ឆ្នាំមកនេះ”៕

adverise with khmeread
tiger
Loading ad ...