ឃាត់ជនបរទេស៥នាក់​ ព្រួតវាយលេីបុរសប៉ាគីស្ថានឱ្យរបួសនៅក្រុងសៀមរាប

សៀមរាប ៖ ប៉ូលិសកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីខេត្តសៀមរាប​ បានឃាត់ខ្លួនជនបរទេស៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាវាយទៅលេីបុរសប៉ាគីស្ថានម្នាក់ឱ្យរបួសរួចយកខ្សែក្រវាត់ចងដៃទៅក្រោយ​ កាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០១៩វេលាម៉ោង១០យប់។ 

ប៉ូលិសនិយាយថា​ ជនបរទេសទាំង០៥នាក់រួមមាន​ ១-ឈ្មោះ AMANPREET sINGH ភេទ ប្រុស កើតថ្ងៃទី ០៣-០៧-១៩៩១ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខK១៤៦0២២៨ មុខរបរ ទិញលក់ខោអាវ ស្នាក់នៅបន្ទប់ជួលភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប,២-ឈ្មោះ ANKUSH ភេទ ប្រុស កើតថ្ងៃទី ១០-០៥-១៩៩៧ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខR៨៧០០៣៦៨ មុខរបរទិញលក់ខោអាវ ស្នាក់នៅបន្ទប់ជួលភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប,៣-ឈ្មោះ DASS GOPAL ភេទប្រុស កើតថ្ងៃទី ១៨-០១-១៩៨៤ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខJ១៨០២៨៣៥ ទិដ្ឋាការប្រភេទទេសចរណ៍ស្នាក់នៅបន្ទប់ជួលភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំក្រុងសៀមរាប,៤-ឈ្មោះ SUKHDEEP SINGH ភេទ ប្រុស កើតថ្ងៃទី ០៣-១២-១៩៨០ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខZ៤៥៤៦០៦៥ ទិដ្ឋាការប្រភេទទេសចរណ៍ ស្នាក់នៅបន្ទប់ជួលភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបនិង៥-ឈ្មោះ SINGH TARSEM ភេទ ប្រុស កើតថ្ងៃទី ៣០-០៣-១៩៨០ ជនជាតិឥណ្ឌា សញ្ជាតិអាហ្សង់ទីនកាន់លិខិតឆ្លងដែនលេខ ១៨៨៩៩៣៧២B ទិដ្ឋាការស្នាក់នៅប្រភេទទេសចរណ៍(ផុតសុពលភាពថ្ងៃទី ៣០-០៦-២០១៩)ស្នាក់នៅនៅបន្ទប់ជួលភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំក្រុងសៀមរាប។

ចំណែកជនរងគ្រោះឈ្មោះ MASIH KASHIF ភេទប្រុស ជនជាតិប៉ាគីស្ថាន មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពីការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅវេលាម៉ោងប្រហែល ២និង៣០នាទីរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគារតាណី ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យទាំង៥នាក់ឈ្លោះប្រកែកគ្នា​ ហើយបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាច្រើនដៃ រួចយកខ្សែក្រវ៉ាត់ចងដៃជនរងគ្រោះទៅក្រោយ លើកដាក់លើរ៉ឺម៉កម៉ូតូ តែត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍និងឃាត់ខ្លួនបញ្ជូនមកសាកសួរនៅស្នងការដ្ឋានខេត្ត។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឱ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្ត ដើម្បីបន្តការសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab