រថយន្តដឹកកុងតឺន័របើកត្រឡប់ក្រោយរអិលទូកុងតឺន័រសង្កត់លើកាប៊ីនកៀបតៃកុងស្លាប់

ព្រះសីហនុ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយខ្លួនឯង គឺរថយន្តដឹកកុងតឺន័រមួយគ្រឿងពេលបត់ត្រឡប់ក្រោយ ចៃដន្យរអិលធ្លាក់ទូកុងតឺន័រសង្កត់មកលើកាប៊ីនរថយន្ត សង្កត់លើបុរសអ្នកបើកបរម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះកើតឡើងនៅ តាមផ្លូវលំចូលទៅក្បាលឆាយ ចំពីមុខក្លោងទ្វារ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ នៅវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី២ ខែកញ្ញាឆ្នាំ២០១៩នេះ។

ភ្លាមៗគេនៅមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះនៅឡើយ ហើយករណីនេះសមត្ថកិច្ចបាននិងកំពុងពិនិត្យដោះស្រាយតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...