adverise with khmeread 27

បេក្ខនារីបវរកញ្ញាមកពី ១២១ ប្រទេសដើរសមលើឆាកមុនការប្រកួតបវរកញ្ញាពិភពលោកនៅចិនសប្តាហ៍ក្រោយ

បេក្ខនារីប្រឡងប្រជែងបវរកញ្ញាពិភពលោក (Miss World) ដែលស្លៀកពាក់ឈុតរ៉ូបវាលស្មា និងលម្អដោយគ្រឿងអលង្ការមកពី ១២១ ប្រទេសបាននាំគ្នាដើរសមលើឆាកកាលពីថ្ងៃកាលពីថ្ងៃអាទិត្យក្នុងសានយ៉ាប្រទេសចិន នៅមុនការប្រកួតធំវគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំនៃកម្មវិធីប្រឡងបវរកញ្ញាពិភពលោកឆ្នាំ ២០១៥។ 

បេក្ខនារីទាំងអស់បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតខណៈដែលពួកនាងចេញហាត់សមសម្រាប់ការប្រកួតបវរកញ្ញាពិភពលោកលើកទី ៦៥ ដែលនឹងប្រារព្ធធ្វើឡើងនៅសាលមហោស្រព Beauty Crown Grand Theatre ក្នុងទីក្រុងសានយ៉ា ប្រទេសចិននៅថ្ងៃសៅរ៍ ទី ១៩ ធ្នូខាងមុខនេះ។ 

ការប្រកួតបវរកញ្ញាពិភពលោកគឺជាការប្រកួតផ្នែកសម្រស់អន្តរជាតិដ៏ចំណាស់បំផុតមួយ ហើយត្រូវបានបង្កើតឡើងដំបូងក្នុងចក្រភពអង់គ្លេសដោយពិធីករទូរទស្សន៍អង់គ្លេស លោក អេរិក ម័រលី (Eric Morley) ក្នុងឆ្នាំ ១៩៥១។ នាង រ៉ូលីន ស្ត្រោស (Rolene Strauss) មកពីអាហ្រ្វិកខាងត្បូងនឹងប្រគល់ម្កុដដល់អ្នកស្នងរបស់នាងនៅរាត្រីប្រកួតផ្តាច់ព្រ័ត្រ៕ 

ប្រភព៖ ដេលីមែល

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់