Lexus បត់ឆ្វេងមិនប្រយ័ត្ន, ZoomerX បេីកពីក្រោយយ៉ាងលឿនបុកក្ឌាំងដេក២នាក់

កណ្តាល​ ៖ យុវជន២នាក់បងប្អូនបានជិះម៉ូតូមួយគ្រឿង បើកលឿនជ្រុលទៅបុកជាមួយរថយន្តម៉ាកឡិចស៊ីសRX330កំពុងបត់ឆ្លងផ្លូវ បណ្តាលឱ្យរងរបួសកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រលប់ ថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ត្រង់ចំណុចខាងមុខបុរីគ្រីស្តាល់ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់- ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

ប៉ូលិសនិយាយថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ហ៊ួន ក្រូច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិតារ៉េនជោរ ឃុំអង្គត្រាញ់ ស្រុកទ្រាំង ខេត្តតាកែវ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា ហ្សូមម័រអិច ពណ៌ត្រួយចេកលាយស ពាក់ស្លាកលេខ តាកែវ1P-2635 និងអ្នករួមដំណើរជាមួយរងរបួសស្រាលឈ្មោះ ហ៊ួន មាន ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាប្អូនប្រុសអ្នកបើកបរម៉ូតូ មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា ។ ចំណែកឯរថយន្តម៉ាកឡិចស៊ីសRX330 ពណ៌ទឹកមាស ពាក់ស្លាលេខ កណ្ដាល2A-6246 បើកបរដោយជនមិនស្គាល់អត្តសញ្ញា ក្រោយពីកើតហេតុចុះគេចខ្លួនបាត់ ។

ប៉ូលិសបន្តថា​ ដំបូងគេបានឃើញយុវជនរងគ្រោះ២នាក់ខាងលើនេះជិះម៉ូតូឌុបគ្នាតាម បណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង(ពីស្អាងឆ្ពោះទៅក្រុងតាខ្មៅ)ដោយល្បឿនលឿន។  ខណៈបើកដល់ចំណុចកើតហេតុគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីសដែលបើកច្រាស់ទិសគ្នាបត់ឆ្លងផ្លូវ ពេញមួយទំហឹងបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់និងស្រាល។ 

ប៉ូលិសបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយភាគីរថយន្តបើកបត់ឆ្លងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។ ចំណែកឯម៉ូតូបើកបរក្នុងល្បឿនលឿនទើបបណ្តាលឱ្យចាប់ហ្វ្រាំងមិនជាប់បុកជាមួយរថយន្តនេះតែម្តង ។ 

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយរបស់ស្នងការដ្ឋានខេត្ត ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានប៉ូលិសជំនាញចរាចរណ៍ធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab