ភ្ញៀវទេសចរណ៍បរទេសម្នាក់ដេកស្លាប់នៅផ្ទះជួល

ភ្នំពេញ​ ៖ មានករណីជនបរទេសម្នាក់ស្លាប់នៅចំណុចផ្ទះជួល បន្ទប់លេខ១០២ ជាន់ទី១ ផ្ទះលេខ៣៣៩E1 ផ្លូវលេខតិរវិថី ព្រះសុិសុវត្តិ ក្រុម១ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹក​ ។ 

ប៉ូលិសមូលដ្ឋាននិយាយថា​  សពឈ្មោះ SMORDAL TERJE ODDVAR ជនជាតិន័រវ៉េ (NORWAY) ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរភ្ញៀវទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ33714403។ 

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ប៉ូលិសការិយាល័យ ប៉ូលិបច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ូលិសការិយាល័យស៊េីបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសល្យវិច័យរាជធានី ដើម្បីបង្កើតគណៈកម្មការធ្វើការត្រួតពិនិត្យសព។

ជាលទ្ធផលតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន និងការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារជំងឺសួត។សម្ភារៈសពមួយចំនួននិងវ៉ាលីបានប្រគល់ឱ្យប៉ូលិស ការិយាល័យស៊េីបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញដើម្បីរក្សាទុក។

ក្រោយពីពិនិត្យរួចខាងជំនាញបច្ចេកទេសបានដឹកសាកសពនៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

adverise with khmeread
tiger
Loading ad ...