បុរសចិនម្នាក់ឈឺក្បាលខ្លាំងនិងប្រគ្រីវកាច់ ពេទ្យឱ្យលេបថ្នាំឆ្កួតជ្រូកអស់ ៣០ ឆ្នាំ ទីបំផុតមូលហេតុពិតគឺមកពីតេនញ៉ាសម្ងំរស់នៅក្នុងខួរក្បាល

បុរសម្នាក់រស់នៅក្នុងខេត្តជាំងស៊ី ប្រទេសចិន បានស៊ូទ្រាំនឹងការឈឺក្បាល និងប្រគ្រីវកាច់អស់រយៈពេល ៣០ឆ្នាំ មុនពេលថ្មីៗនេះទើបរកឃើញបញ្ហាពិតនៅពីក្រោយរឿងនេះ គឺតេនញ៉ាវែង ១០ សង់ទីម៉ែត្រកំពុងរស់នៅក្នុងខួរក្បាលរបស់គាត់។ នេះបើយោងតាមវេបសាយ Asiaone ចេញផ្សាយកាលពីថ្ងៃទី២១ ខែសីហា។

ប៉ារ៉ាស៊ីតនេះបានបង្កឱ្យមានដំបៅនៅក្នុងខួរក្បាលរបស់បុរសអាយុ ៥៩ឆ្នាំរូបនេះ ដែលនាំឱ្យកើតអាការៈប្រកាច់ៗលេចឡើងជាញឹកញាប់។ នេះបើយោងតាមវេបសាយ Southern Metropolis Daily។

បុរសឈ្មោះ Zhang រូបនេះ បានចាប់ផ្តើមតស៊ូយ៉ាងលំបាកជាយូរមកហើយដើម្បីស្វែងរកការព្យាបាលសម្រាប់បញ្ហាសុខភាពរបស់គាត់ បន្ទាប់ពីរោគប្រគ្រីវកាច់របស់គាត់បានធ្វើទុកជាលើកដំបូងក្នុងឆ្នាំ១៩៨៩។ លោក Zhang កំពុងលេងបៀរនៅពេលដែលដៃ និងជើងរបស់គាត់ចាប់ផ្តើមកន្ត្រាក់។ គាត់ទាញមាត់ហើយបាត់បង់ស្មារតី។ គ្រួសាររបស់គាត់បានប្រញាប់ប្រញាល់បញ្ជូនគាត់ទៅមន្ទីរពេទ្យក្នុងតំបន់ ដែលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញជំងឺឆ្កួតជ្រូក ហើយត្រូវបានពេទ្យចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺឆ្កួតជ្រូក។ 

បើទោះបីជាគាត់លេបថ្នាំជាប្រចាំក៏ដោយ គាត់នៅតែទទួលរងការវាយប្រហារបន្តិចបន្តួចម្តងម្កាលដូចជាការឈឺក្បាលជាញឹកញាប់ និងការដួលសន្លប់។ ដោយគិតថានោះគឺជារឿងធម្មតាមួយទៅហើយនៅក្នុងជីវិត លោក Zhang បានបន្តលេបថ្នាំជាធម្មតាមិនសូវខ្វាយខ្វល់ រហូតដល់គាត់ប៊ិះនឹងស្លាប់នៅក្នុងឆ្នាំ២០១៥។ ភូមិរបស់គាត់ត្រូវអគ្គិភ័យឆាបឆេះ ហើយគាត់ស្ថិតនៅក្នុងហេតុការណ៍នេះ ពេលដែលគាត់បានរងការវាយប្រហារពីរោគប្រគ្រីវកាច់ដ៏ធ្ងន់ធ្ងរ។

ចាប់តាំងពីហេតុការណ៍នេះកើតឡើង រោគសញ្ញារបស់លោក Zhang កាន់តែអាក្រក់ខ្លាំងឡើង ហើយគាត់បានចាប់ផ្តើមទទួលរងរោគប្រគ្រីវកាច់ជារៀងរាល់ខែ។ 

ដោយអស់សង្ឃឹមខ្លាំងដើម្បីដោះស្រាយទៅលើបញ្ហាសុខភាពគាត់ គាត់បានទៅមន្ទីរពេទ្យជាច្រើន ដែលបានត្រឹមតែទទួលការធ្វើរោគវិនិច្ឆ័យដូចៗគ្នាប៉ុណ្ណោះ រហូតដល់ខែកក្កដាកន្លងទៅ។

នៅទីបំផុតគ្រូពេទ្យបានរកឃើញថាលោក Zhang មានប៉ារ៉ាស៊ីតនៅក្នុងខួរក្បាលរបស់គាត់ បន្ទាប់ពីឆ្លងកាត់ការស្កែនលលាដ៍ក្បាល MRI បង្ហាញឱ្យឃើញថាក្បាលស្តាំខាងមុខរបស់គាត់មានដំបៅ និងការធ្វើតេស្តឈាមបានបង្ហាញពីវត្តមានរបស់ប៉ារ៉ាស៊ីតនៅក្នុងខ្លួនរបស់គាត់។

លោក Wu Jie ប្រធាននៃនាយកដ្ឋានផ្នែកសរសៃប្រសាទនៃមន្ទីរពេទ្យ Guangdong 999 Brain Hospital បាននិយាយថាថ្មីៗនេះក្រុមរបស់លោកបានធ្វើការវះកាត់ផ្នែកខាងមុខផ្នែកខាងស្តាំលើក្បាល Zhang  ហើយបានយកតេនញ៉ាប៉ារ៉ាស៊ីតប្រវែង ១០សង់ទីម៉ែត្រចេញពីខួរក្បាលរបស់លោកដោយជោគជ័យ។

យោងទៅតាមសម្តីរបស់លោកលោក Wu វាទំនងជាតេនញ៉ាចូលក្នុងខ្លួនរបស់ Zhang នៅពេលដែលគាត់ផឹកទឹកមិនស្អាត។

ក្រៅពីជ្រៀតតាមទឹកនិងអាហារកខ្វក់ហើយនោះ ប៉ារ៉ាស៊ីតក៏អាចជ្រៀតចូលតាមស្បែកផងដែរ​ ដូចករណីស្ត្រីម៉ាឡេស៊ីម្នាក់មកពីម៉ាឡេស៊ីរកឃើញមានតេនញ៉ាក្នុងខ្លួន បន្ទាប់ពីដើរជើងទទេនៅលើឆ្នេរខ្សាច់៕

adverise with khmeread
tiger
Loading ad ...