អ្នកជំនួញសិង្ហបុរីទារលុយពីស្រីកំណាន់វិញ ២ លានដុល្លារ ដោយថាវាជាលុយឱ្យខ្ចីទេ ដែលកាលនៅល្អូកល្អិនថាវាជាលុយកាដូឱ្យនាងសោះ

អ្នកជំនួញសិង្ហបុរីវ័យ ៥៥ឆ្នាំមួយរូប ដែលបានឱ្យលុយទៅស្រីកំណាន់ចិត្តរបស់ខ្លួន២លានដុល្លារ ក្នុងរយៈពេលត្រឹមបីខែ បានប្តឹងនាងឱ្យសងប្រាក់ទាំងអស់ទៅឱ្យគាត់វិញ ដោយអះអាងថា លុយដែលនាងចាយមិនសំចៃដៃទាំងនេះគឺជាលុយឱ្យខ្ចីទេ។

ប៉ុន្តែភ្នាក់ងារអចលនទ្រព្យនាង Angelina Jiang អាយុ ៣៣ឆ្នាំ បានបញ្ចេញសារជជែកមួយដើម្បីវែកញែកថា លុយទាំងនោះគឺជាកាដូផ្តល់សម្រាប់នាង ដែលលោក Toh Eng Tiah មិនមានសិទ្ធិក្នុងការទាមទារយកវិញទេ។

លោក Toh បាននិយាយនៅក្នុងសារមួយថា "ផ្តល់កំណើតឱ្យកូនស្រីមួយនឹងផ្តល់រង្វាន់ជាលុយ ២លានដុល្លារ"។ នៅក្នុងសារមួយផ្សេងទៀត គាត់ប្រាប់ទៅនាងថា "មិនចាំបាច់សងលុយនោះមកបងវិញទេ" ហើយ "បងនឹងឱ្យលុយអូន ២លានដុល្លារទុកជាកាដូ"។

ដោយដកស្រង់សារទាំងនេះនៅពេលដែលរឿងក្តីបានបើកនៅក្នុងតុលាការជាន់ខ្ពស់កាលពីថ្ងៃចន្ទ (១៩ សីហា) មេធាវីរបស់លោក Mahesh Rai បាននិយាយថា លោក Toh កំពុងសម្តែងភាព "មិនស្មោះត្រង់" ដោយលេបសម្តីទាំងអស់រប​ស់ខ្លួន និងព្យាយាមដណ្តើមលុយរបស់គាត់ត្រឡប់ទៅវិញ។

មេធាវីរបស់លោក Toh គឺលោក Anthony Lee បានឆ្លើយតបទៅវិញដោយហៅលោកស្រី Jiang "ចោរលួចលុយ"។ លោក Lee បានអះអាងថា កូនក្តីរបស់លោកមិនដែលមានបំណងផ្តល់អំណោយដល់លោកស្រី Jiang នូវលុយចំនួន ២លានដុល្លារទេ ហើយការផ្តល់ប្រាក់ទាំងអស់ពីលោក Toh ទៅឱ្យនាងនៅចន្លោះខែធ្នូឆ្នាំ ២០១៦ និងខែមីនាឆ្នាំ ២០១៧ គឺជាប្រាក់កម្ចីដែលត្រូវសង។

លោក Toh បានបើកក្រុមហ៊ុនចំនួន៣ ដែលប្រមូល និងលក់សម្ភារៈកែច្នៃ។ គាត់មានកូនពីរនាក់ពីអាពាហ៍ពិពាហ៍ដំបូងរបស់គាត់ និងម្នាក់ទៀតក្រៅចំណងអាពាហ៍ពិពាហ៍ ប៉ុន្តែកូនទាំងអស់គឺមិនមែនកូនរបស់ប្រពន្ធបច្ចុប្បន្នរបស់គាត់នោះទេ។

តុលាការបាននិយាយថាលោកស្រី Jiang គឺជាភ្នាក់ងារអចលនៈទ្រព្យដែលរកប្រាក់បាន ៧០០.០០០ដុល្លារក្នុងមួយឆ្នាំ និងមានអចលនទ្រព្យពីរកន្លែង។ ស្ត្រីជនជាតិដើមចិនរូបនេះបានក្លាយជាពលរដ្ឋសិង្ហបុរីក្នុងឆ្នាំ២០១៤ និងមានកូនពីរនាក់ពីចំណងអាពាហ៍ពិពាហ៍មុនរបស់នាង៕

adverise with khmeread
tiger
Loading ad ...