កម្មករបូមខ្សាច់យួន ៤នាក់ម្នាក់ស្រវឹងស្រាធ្លាក់ទឹកលង់ស្លាប់ និង ៣នាក់ទៀតត្រូវបណ្តេញចេញពីកម្ពុជាដោយសារចូលមកស្នាក់នៅខុសច្បាប់

​      កោះកុង​ ៖ មានកម្មករបូមខ្សាច់ជនជាតិយួន ៤ នាក់បាននាំគ្នាផឹកស្រានៅលើសាឡង់បូមខ្សាច់ ១ គ្រឿងកាលពីយប់ថ្ងៃទី ២៩សីហា២០១៩ នៅចំណុចព្រែកស្រែអំបិល ស្តិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល រួចក៏បាត់គ្នាម្នាក់រកពុំឃើញ លុះដល់ព្រឹកឡើងថ្ងៃទី១កញ្ញា២០១៩ក៏មានប្រជាពលរដ្ឋមករាយការណ៍ជូនសមត្ថកិច្ចថា​ ប្រទះឃេីញសពបុរសម្នាក់។ 

​     ក្រោយទទួលបានពត៌មាន កម្លាំងប៉ូលិសស្រុកស្រែអំបិល បាននាំខ្លួនជនជាតិយួនទាំង ៣ នាក់ មកធ្វើការសាកសួរ និងត្រួតពិនិត្យឯកសារពាក់ព័ន្ធ គឺពុំមានឯកសារគ្រប់គ្រាន់ទេ ដោយចូលមកប្រកបមុខរបរ និងស្នាក់នៅកម្ពុជាខុសច្បាប់ ។ បច្ចុប្បន្នបានបំពេញសំណុំរឿង បញ្ជូនទៅអគ្គនាយកដ្ឋានចាត់ការតាមនិតិច្បាប់។

​      ចំណែកឯជនជាតិយួនម្នាក់ទៀត ដែលបានបាត់ខ្លួន គឺមានប្រជាពលរដ្ឋប្រទះឃើញ សពអណ្តែតទឹក នៅចំណុចព្រែកកំពង់ស្តាំ ស្ថិតនៅក្នុងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កាលពីថ្ងៃទី ០១កញ្ញា២០១៩ នៅវេលាម៉ោង ៩ព្រឹក ។ 

​     ក្រោយទទួលបានពត៌មាន កម្លាំងផ្នែកជំនាញពិនិត្យវិភាគ បានសហការជាមួយកម្លាំងពាក់ព័ន្ធ និងមានការចូលរួមពី មន្ត្រីពេទ្យបង្អែកស្រុក ចុះត្រួតពិនិត្យសាកសព ។

​       សាកសពជនរងគ្រោះឈ្មោះ Viet Thin Therng ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិយួន ជាកម្មករសាឡង់ ដឹកខ្សាច់ថ្ម ដែលមានទីតាំង ស្ថិតនៅក្បែរស្ពានស្រែអំបិល ភូមិព្រះអង្គកែវ ឃុំដងពែង ។ ក្រោយធ្វើកោសល្យវិច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជា ធ្លាក់ទឹកលង់ស្លាប់ យ៉ាងពិតប្រាកដមែន ដោយនៅលើសព ពុំស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

​     បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯប្រទេសកំណើតវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab