ចាប់ខ្លួនជនសង្ស័យម្នាក់ជាមួយគ្រឿងញៀនទម្ងន់ជាង១ខាំនៅស្រុកឆ្លូង

​   ក្រចេះ ៖​ ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងប៉ូលិសស្រុកឆ្លូងបានចុះស្រាវជ្រាវចាប់ខ្លួនជនម្នាក់ជាមួយនិងគ្រឿងញៀនទំងន់ជាង១ខាំនៅថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៩។

​      លោកវរសេនីយ៍ទោ ស៊ាង សុភក្រ្ត័នាយការិយាល័យប្រឆាំងគ្រឿងញៀនខត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចឹង​ ភក្តី​ ភេទប្រុស​ អាយុ២៩ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅនិងលំនៅឋាន មួយកន្លែង ក្នុងភូមិថ្មីទី២​ ឃុំ ខ្សាច់ អណ្តែត​ ស្រុកឆ្លូង​ នៅថ្ងៃទី១ ខែកញ្ញា និងខ្លួនដកហូតបានគ្រឿងញៀនចំនួន​៨កញ្ចប់ទម្ងន់ជាង១ខាំ។

​       ជនសង្ស័យម្នាក់នេះត្រូវបានប៉ូលិសកំណត់ថា ជាមុខសញ្ញាសកម្មក្នុងអំពើជួញដូរគ្រឿងញៀន​ ហេីយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី​ ៕

adverise with khmeread
tiger
Loading ad ...