ឃាត់ខ្លួនជនជាប់ចោទម្នាក់ ពីបទចោរកម្មនៅស្រុកក្រូចឆ្មារ

​      ត្បូងឃ្មុំ ៖ កម្លាំងប៉ូលិសជំនាញស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជំនីក​ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩  បានចុះកិច្ចប្រតិបត្តិការឃាត់ខ្លួនជនជាប់ចោទម្នាក់ ពីបទចោរកម្ម ដែលបានប្រព្រឹត្តកាលពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នៅចំណុច ភូមិស្វាយដំណាក់ ឃុំជំនីកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

​      ប៉ូលិសនិយាយថា​ ជនជាប់ចោទឈ្មោះ គឹម សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិដាសស្ករ ឃុំសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ការចាប់ខ្លួនយោងដីកាលេខ ៨៨ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក សុង លី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តត្បូងឃ្មុំ ដោយបានឃាត់ខ្លួនជនជាប់ចោទម្នាក់ ពីបទចោរកម្ម ដែលបានប្រព្រឹត្តកាលពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នៅចំណុច ភូមិស្វាយដំណាក់ ឃុំជំនីកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ 

​     បច្ចុប្បន្នជនជាប់ចោទត្រូវបានឃាត់នឹងនាំខ្លួនមកអធិការដ្ឋានប៉ូលិសស្រុកក្រូចឆ្មារ ដើម្បីបំពេញបែបបទបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab