កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅក្រុងកំពង់ឆ្នាំង

     កំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធខេត្ត បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀនម្នាក់នៅវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ​ ហេីយបញ្ជូនទៅតុលាការនាថ្ងៃទី១កញ្ញាឆ្នាំ២០១៩ ។ 

​     មន្ត្រីអាវុធហត្ថនិយាយថា  ជនសង្ស័យម្នាក់ឈ្មោះ ស៊ុន សុធី ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅចំណុច ភូមិ ចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នៅពេលឃាត់ខ្លួនចាប់យកវត្ថុតាងរួមមាន​ ម្សៅក្រាមពណ៌សរ(ម៉ាទឹកកក) ០៩កញ្ចប់តូច,ទូរសព្ទដៃ ចំនួន ០២ គ្រឿងនិងម៉ូតូ ចំនួន ០១ គ្រឿង។ 

​      បច្ចុប្បន្នជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការនាថ្ងៃទី១កញ្ញាឆ្នាំ២០១៩ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab