រថយន្តបេីកបុកជាមួយម៉ូតូស្លាប់បុរសម្នាក់នៅស្រុកប្រាសាទបាគង

​      សៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុច ភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦៨ F រវាងរថយន្ដនិងម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់ នាថ្ងៃទី ៣១សីហា ឆ្នាំ២០១៩ នៅវេលាម៉ោង ៦និង៤០នាទីយប់។ 

​      ប៉ូលិសនិយាយថា​ ភាគីរថយន្ត ម៉ាក ford Ranger ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ ១៩- ២- ០០ ៣២ បើកបរ ដោយឈ្មោះ តេក វណ្ណា ភេទប្រុស អាយុ ៥៨ឆ្នាំ សញ្ជាតិ ខ្មែរ ទីលំនៅ ភូមិ វត្ដស្វាយ សង្កាត់សាលាកំរើក ក្រុង-សៀមរាប បើកបរ មានទិសដៅពីត្បូង ទៅជើងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នហើយបានបុកនឹង ម៉ូតូមួយគ្រឿង ម៉ាក C.៩០ ពណ៌ស្លែ ពាក់ផ្លាកលេខ ( គ្មាន) បើកបរ ដោយឈ្មោះ ដឹប រ៉ី ភេទប្រុស អាយុ៦៥ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បើកបរមានទិសដៅពីត្បូងទៅជើង បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នឹងកន្លែង ។

​       ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ។ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារដេីម្បីធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab