អតីតអ្នកប្រដាល់ MMA និងជាអគ្គរដ្ឋទូតប្រេស៊ីលគំរាមច្របាច់កប្រធានាធិបតីបារាំង ទាក់ទងនឹងរឿងភ្លើងឆេះព្រៃអាម៉ាហ្សូន

អតីតអ្នកប្រដាល់ MMA និងជាឯកអគ្គរដ្ឋទូតទេសចរណ៍របស់ប្រេស៊ីលបានគំរាមច្របាច់កប្រធានាធិបតីបារាំង Emmanuel Macron និងហៅភរិយារបស់គាត់ Brigitte ថា "សត្វនាគ" នៅក្នុងវីដេអូដ៏កក្រើកមួយបង្ហោះតាមអ៊ីនធឺណេត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២កញ្ញា។

លោក Renzo Gracie បានបង្ហោះវីដេអូនេះនៅក្នុងបណ្តាញសង្គម Twitter ចំពេលមានភាពតានតឹងខ្លាំងឡើងរវាងរដ្ឋាភិបាលប្រេស៊ីលនិងបារាំង បន្ទាប់ពីការរិះគន់របស់លោក Macron ចំពោះប្រតិកម្មឆ្លើយតបរបស់ប្រេស៊ីលលើភ្លើងឆេះព្រៃអាម៉ាហ្សូន។

នៅក្នុងឃ្លីបវីដេអូនោះ លោក Gracie អាយុ ៥២ ឆ្នាំនិយាយថា Macron គឺជា "មនុស្សត្លុក" និយាយ "រឿងសំរាមៗ" មុនពេលធ្វើការគំរាមប្រើហិង្សាលើប្រធានាធិបតីបារាំង។

គាត់និយាយថា "ភ្លើង ដែលកំពុងឆាបឆេះគឺភ្លើងនៅខាងក្នុងដួងចិត្តរបស់ប្រជាជនប្រេស៊ីលនិងបេះដូងរបស់ប្រធានាធិបតីរបស់យើង ដឹងឬនៅអាត្លុក"។

អតីតអ្នកប្រដាល់ MMA រូបនេះនិយាយថា "ចូលមកនេះ ឯងនឹងត្រូវច្របាច់កជាមិនខាន អា ក មាន់"។

Gracie ត្រូវបានតែងតាំងជាមន្ត្រីសាធារណៈកាលពីខែមុនដោយប្រធានាធិបតីប្រេស៊ីលស្តាំនិយម Jair Bolsonaro៕ 

 

adverise with khmeread
tiger
Loading ad ...