តារាចម្រៀងស្រីអេស្ប៉ាញស្លាប់នៅលើឆាក បន្ទាប់ពីកាំជ្រួចលម្អឆាកផ្ទុះខុសបច្ចេកទេស

តារាចម្រៀងម្នាក់បានស្លាប់ បន្ទាប់ពីត្រូវរបួសដោយសារការផ្ទុះកាំជ្រួចលម្អឆាក អំឡុងពេលសម្ដែងផ្សាយផ្ទាល់នៅការប្រគុំតន្រ្តី។ 

យោងតាម BBC បានឱ្យដឹងថា នាង Joana Sainz Garcia វ័យ ៣០ ឆ្នាំ បានកំពុងសម្ដែងជាមួយនឹងក្រុម Super Hollywood Orchestra នៅផ្លូវមួយជិតទីក្រុង Madrid នៅពេលឧបទ្ទវហេតុនោះកើតឡើង។

កាំជ្រួចមានសារធាតុ Pyrotechnic បានផ្ទុះចំតារាចម្រៀងស្រីរូបនោះ បណ្ដាលឱ្យនាងសន្លប់បាត់បង់ស្មារតីនៅម៉ោង ២ យប់កាលពីថ្ងៃអាទិត្យ។

គ្រូពេទ្យបានយកនាង Sainz ទៅមន្ទីរពេទ្យ កន្លែងដែលនាងប្រកាសស្លាប់។ អ្នកទស្សនាប្រមាណ ១ ពាន់នាក់កំពុងមើលការសម្ដែងនោះក្នុងទីប្រជុំជន Las Berlanas៕

 

adverise with khmeread
tiger
Loading ad ...