ទីភ្នាក់ងារសត្វព្រៃកេនយ៉ាបាននិយាយកាលពីថ្ងៃចន្ទទី២កញ្ញាថា ចំនួនអ្នកស្លាប់ដោយទឹកជំនន់អូសយកទៅបាត់ក្នុងឧទ្យានជាតិប្រទេសកេនយ៉ាកាលពីថ្ងៃអាទិត្យបានកើនឡើងដល់ ៦ នាក់ ហើយក្រុមសង្គ្រោះកំពុងស្វែងរកអ្នកទេសចរម្នាក់ទៀតកំពុងបាត់ខ្លួន។ នេះយោងតាមទូរទស្សន៍ CNN។
ក្រុមអ្នកទេសចរមានគ្នា ៦ នាក់ ដោយក្នុងនោះមានជនជាតិកេនយ៉ា ៥ នាក់ និងមគ្គទេសក៍ម្នាក់ ត្រូវបានទឹកអូសយកទៅបាត់ក្នុងឧទ្យាន "ទ្វារនរក" កាលពីថ្ងៃអាទិត្យ។
ផុសនៅលើផេកផ្លូវការរបស់ទីភ្នាក់ងារសត្វព្រៃកេនយ៉ាបានសរសេរថា សាកសពមនុស្ស ៦ នាក់ត្រូវបានរកឃើញ ហើយនៅម្នាក់ទៀតកំពុងបាត់ខ្លួន។ ការស្វែងរក និងប្រតិបត្តិការសង្គ្រោះកំពុងបន្ត ខណៈយើងបានចែករំលែកទុក្ខដ៏ក្រៀមក្រំដល់សាច់ញាតិជនរងគ្រោះ។
យ៉ាងហោចណាស់មនុស្ស ៧ នាក់បានស្លាប់ដោយសារទឹកអូសបែបនេះក្នុងឆ្នាំ ២០១២ ខណៈដែលអ្នកទេសចរដើរលេងក្នុងជ្រលងភ្នំក្នុងឧទ្យានទ្វារនរកនេះ៕
