បុរសម្នាក់បានស្លាប់ចោលប្រពន្ធនិងកូនតូចពីរនាក់ដោយគ្រោះថ្នាក់ម៉ូតូបុកម៉ូតូ

ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាម​ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ជិះដោយយុវជនពីរនាក់ដែលបើកបត់ឆ្លងផ្លូវ កាលវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ក្រុម៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចនិយាយថា​ សពជនរងគ្រោះឈ្មោះ ងិន សារ៉ាវុធ ភេទប្រុសអាយុ២៨ឆ្នាំ  ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានស្រុកកំណើតភូមិធ្នកយុល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់លេខភ្នំពេញ2GX 1706 ធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកMONSTERពណ៌ក្រហមពាក់ស្លាកលេខកណ្ដាល1J 9061ជិះដោយយុវជនពីរនាក់បានបត់ឆ្លងផ្លូវចំពីក្រោយពេញទំហឹងបោកក្បាលនឹងថ្នល់បែកក្បាលស្លាប់ក្នុងថ្លុកឈាមចោលប្រពន្ធនិងកូនប្រុសតូចៗពីរនាក់នៅកំព្រា (អ្នកស្លាប់ខាងម៉ូតូឌ្រីមសង់) ។ ចំណែកពីរនាក់ទៀតខាងម៉ូតបត់ឆ្លងផ្លូវ ម៉ាកMONSTERរងរបួសស្រាលដោយឃើញសភាពមិនស្រួលនាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លួវច្បាប់។

ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្តព្រែកព្នៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab