ឃាត់ជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀននៅសង្កាត់ចាក់អង្រែលើ

ភ្នំពេញ​ ៖​ សមត្ថកិច្ចចម្រុះខណ្ឌមានជ័យបានឃាត់ជនសង្ស័យម្នាក់​ពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀននៅថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ​២០១៩  វេលា​ម៉ោង​១០យប់ នៅចំណុចមុខឃ្លាំងដែក ផ្លូវ​២៧១  ភូមិ០៧  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ​ ​ឈ្មោះ ប៊ូ ងួន ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ​  ផ្លូវ​លំ  ភូមិទួលត្នោត ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល ​។ វត្ថុតាងដកហូតបានរួមមានក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ថង់ធំនិងម៉ូតូ០១គ្រឿងម៉ាកកាវ៉ាសាគី ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GF-4848 ។ 

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ប៊ូ ងួន ឃាត់​ខ្លួននៅ​អធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab