ទំនាស់គ្នារឿងចតម៉ូតូបាំងផ្លូវឈានដល់យកអង្រែបុកគ្រឿងសំពងបែកក្បាលនៅក្រុងតាខ្មៅ

កណ្តាល​ ៖​ ទំនាស់គ្នារឿងចតម៉ូតូបាំងផ្លូវឈានដល់យកអង្រែបុកគ្រឿងសំពងបែកក្បាលត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនម្នាក់​ រត់គេច២នាក់​ កើតឡើងកាលពីថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៩ ម៉ោង៧ និង៣០នាទីយប់ នៅចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ សំ ចាន់នី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរកម្មករសំណង់។​ ចំណែកជនសង្ស័យ០៣នាក់រួមមាន​ ១-ឈ្មោះ គុយ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (ឃាត់ខ្លួន), ២-ឈ្មោះ គុយ វ៉ាន់ឌុក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ (គេចខ្លួន) និង៣-ឈ្មោះ គុយ វ៉ាន់ឌូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ (គេចខ្លួន) ។ ទាំងបីអ្នកស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ វត្ថុតាងចាប់យកអង្រែបុកគ្រឿងប្រវែង៤០ សង់ទីម៉ែត្រចំនួនមួយ។

ប៉ូលិសបន្តថា​ កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះបានបើកម៉ូតូ មកដល់បន្ទប់ជួលរបស់ខ្លួនក៏ឃើញម៉ូតូ១ចតនៅបាំងផ្លូវ ហើយស្រែកថា «ម៉ូតូអាណាគេចតបាំងផ្លូវអញ»។ ពេលនោះជនសង្ស័យម្នាក់ឈ្មោះ គុយ វ៉ាន់ឌុក បានស្រែកថា «ម៉ូតូអញ!» នៅពេលជជែកគ្នាចុះឡើងក៏បានប្រតាយប្រតប់គ្នា។ 

ពេលឃើញដូចនេះជនសង្ស័យ២នាក់ឈ្មោះ គុយ វ៉ាន់ឌូ និងឈ្មោះគុយ សម្បត្តិ ក៏បានចូលទៅជួយចាប់ជនរងគ្រោះ។ ចំណែកជនសង្ស័យឈ្មោះគុយ វ៉ាឌុក ក៏បានរត់ទៅយកអង្រែបុកគ្រឿងពីផ្ទះរបស់ខ្លួន វាយទៅលើជនរងគ្រោះចំក្បាល បណ្តាលឱ្យរយះហូរឈាម ហើយនាំគ្នារត់គេចខ្លួនបាត់ នៅសល់ជនសង្ស័យម្នាក់ឈ្មោះ គុយ សម្បត្តិ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕

adverise with khmeread
tiger
Loading ad ...