ឃាត់យុវជនម្នាក់ពីបទរក្សាទុកថ្នាំញៀននៅស្រុកអង្គស្នួល

កណ្តាល​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉ាទឹកកក​ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទីយប់ នៅចំណុចលើផ្លូវលំមុខវត្តប្រាសាទមានជ័យ ស្ថិតនៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ មាន សំណាង ហៅ វ៉ិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ បច្ចុប្បន្នភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូត​ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០១កញ្ចប់តូច, ២-ដែកកេះ ចំនួន០១ និង៣-ទូរស័ព្ទដៃមួយគ្រឿងម៉ាកណូគាអិនចុចពិលពណ៌ក្រហម (ខូច)។

ប៉ូលិសបន្តថា​ ដំបូងកម្លាំងប៉ុស្តិ៍រដ្ឋបាលឆក់ឈើនាង ចេញល្បាតក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចកើតហេតុ ឃើញជនសង្ស័យម្នាក់ កំពុងឈរនៅតាមផ្លូវលំ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានឃាត់ឆែកត្រួតពិនិត្យ ស្រាប់តែជនសង្ស័យយកថ្នាំញៀន០១ញ្ចប់តូច ដែលកាន់នៅដៃខាងឆ្វេងបោះចោលទៅដី តែត្រូវសមត្ថកិច្ចរកឃើញនៅក្បែរខ្លួនជនសង្ស័យក៏ឃាត់ខ្លួនតែម្តង​។

តាមចម្លើយសារភាពរបស់ជនសង្សយ័ ខាងលើបានឆ្លើយថាថ្នាំញៀន០១កញ្ចប់នេះ ពិតជារបស់ខ្លួនប្រាកដមែន បានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់។
 
ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab