ទិញថ្នាំញៀនពីកោះប្រាក់មកជក់លេងលើទូកនេសាទពេលយប់នៅកោះរះត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល​ ៖​ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសស្រុកល្វាឯមឃាត់ខ្លួន​ ខណៈទិញថ្នាំញៀនពីកោះប្រាក់មកជក់លេងលើទូកនេសាទពេលយប់ នៅឃុំកោះរះ​ នាថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ១០យប់ នៅចំណុចលើទូកតាមដងទន្លេមេគង្គក្បែរកំពង់ចម្លងកោះរះ ស្ថិតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

ប៉ូលិសនយាយថា​ ជនសង្ស័យ៣ នាក់រួមមាន​ ១-ឈ្មោះ ឈិត ដារ៉ូ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ  មិនពិតប្រាកដទីលំនៅ ភូមិ កោរះលើ ឃុំ កោះរះ ស្រុកល្វាឯម ខេត្តកណ្តាល, ២-ឈ្មោះ អឿ ប្រុសពៅ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទទីលំនៅ ភូមិ ព្រែកក្មេង ឃុំ ព្រែកក្មេង ស្រុក ល្វាឯម ខេត្តកណ្តាល និង៣-ឈ្មោះ អ៊ំ នៅ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទទីលំនៅ ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។

វត្ថុតាងចាប់យកបាន​ ១-ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀន មេតំហ្វេតាមីនចំនួន០១ កញ្ចប់តូច, ២-ទូរស័ព្ទចំនួន ០២គ្រឿង ម៉ាក Nokia ចំនួន ០១គ្រឿង និង Samsung ចំនួន ០១គ្រឿងនិង៣-ទូកស្មាច់ ០១គ្រឿង និង ម៉ាស៊ីន ០១គ្រឿង។

ប៉ូលិសបន្តថា​ កន្លងមកជនសង្ស័យគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម លុះដល់ថ្ងៃកើតហេតុខាងលើ កម្លាំងគណៈបញ្ជាការឯកភាពស្រុកបានចេញល្បាតតាមដងទន្លេ ដើម្បីបង្រ្កាបបទល្មើសនេសាទ ក៏បានប្រទះឃើញជនសង្ស័យ ក៏ធ្វើការត្រួតពិនិត្យ ឃើញមានថ្នាំញៀនចំនួន ០១ កញ្ចប់តូច។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះ ខ្លួនបានទិញពីមនុស្សមិនស្គាល់ឈ្មោះ ស្ថិតនៅត្រើយម្ខាងកោះប្រាក់ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងតម្លៃ ២ ម៉ឺនរៀលដើម្បីយកមកជក់ជាមួយគ្នាពេលនេសាទត្រី។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានស្រុកល្វាឯម ដើម្បីចាត់ការបន្តតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...