ព្យុះ Dorian បក់កាត់ប្រទេសកោះ Bahamas បណ្ដាលឱ្យផ្ទះជាច្រើនរាបដល់ដី

យ៉ាងហោចណាស់មនុស្សស្លាប់ ៥ នាក់ត្រូវបានសម្លាប់ក្នុងប្រទេស Bahamas ខណៈដែលព្យុះ Dorian បន្តឆ្លងកាត់ប្រទេសនេះនៅថ្ងៃអង្គារនេះ។

នាយករដ្ឋមន្ត្រី Hubert Minnis បាននិយាយថា ការស្លាប់នេះកើតឡើងនៅភាគឦសានកោះ Abaco ដែលទទួលរងព្យុះដ៏ធ្ងន់ធ្ងរនេះ។ យោងតាមកាកបាទក្រហមជាតិបានឱ្យដឹងថា ផ្ទះសម្បែងជាង ១,៣ ម៉ឺនខ្នងបានរាបដល់ដី។

ព្យុះ Dorian គឺជាព្យុះអាត្លង់តិកដ៏ខ្លាំងក្លាបំផុតទី ២ ហើយវាក៏គ្រោះថ្នាក់ខ្លាំងក្លាផងដែរ។ រូបភាពក៏បានបង្ហាញអ្វីៗរាបដល់ដី ទាំងរថយន្ត និងកាណូតផ្ងារជើងទាំងអស់៕

 

adverise with khmeread
tiger
Loading ad ...