Henrikh Mkhitaryanផ្ទេរទៅចូលរួមជាមួយក្លឹប Roma ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១២ខែ

ក្លឹប Arsenal បានបើកភ្លើងខៀវឲ្យកីឡាករ Henrikh Mkhitaryan ចាកចេញតាមរយៈកិច្ចព្រមព្រៀងខ្ចីជើងទៅក្លឹបអ៊ីតាលី Roma។ខ្សែបម្រើប្រយុទ្ធរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានប្រាក់ឈ្នួលខ្ពាស់របស់ Arsenal គឺ ១៨០.០០០ផោនក្នុងមួយសប្តាហ៍។

 

កីឡាករសញ្ជាតិអាមេនីវ័យ៣០ឆ្នាំរូបនេះធ្វើមិនសូវបានល្អ ចាប់តាំងពីចូលរួមជាមួយក្រុម Arsenal ក្នុងកិច្ចព្រមព្រៀងមួយដែលដោះដូរឲ្យ Alexis Sanchez ចូលរួមជាមួយក្លឹប​ Man Utd កាលពីឆ្នាំ២០១៨។

 

ប៉ុន្តែនៅពេលនេះ កីឡាករទាំងពីរស្ថិតនៅប្រទេសអ៊ីតាលីដូចគ្នា បន្ទាប់ពីកិច្ចព្រមព្រៀងផ្ទេរនេះខណ:Mkhitaryan បានផ្ទេរទៅចូលរួមជាមួយក្លឹប Roma កាលពីថ្ងៃច័ន្ទ ចំណែក Sanchez ផ្ទេរទៅចូលរួមជាមួយ Inter Milan កាលពីសប្តាហ៍មុន៕

adverise with khmeread
tiger
Loading ad ...