គ្រូបង្វឹក Phil Nevilleក្លាយជាគោលដៅលេខ១ ដើម្បីដឹកនាំក្រុមជម្រើសជាតិនារីអាមេរិក

លោក Phil Neville គឺជាគោលដៅលេខ១ ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិនារីរបស់សហរដ្ឋអាមេរិក។សហរដ្ឋអាមេរិកគឺជាក្រុមដែលមានប្រៀបក្នុងវិស័យបាល់ទាត់នាទីនិងបានរក្សាតំណែងវើលខាប់របស់ខ្លួនកាលពីខែកក្កដា បន្ទាប់ពីទម្លាក់ក្រុមអង់គ្លេសរបស់លោក Neville ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

 

លោកស្រី Jill Ellis ដែលជាគ្រូបង្វឹកបច្ចប្បន្នរបស់ក្រុមអាមេរិកបានដឹកនាំពួកគេលើកពានជើងឯកវើលខាប់នោះ គ្រោងនឹងចាកចេញពីតួនាទីដែលលោកស្រីបានកាន់តាំងពីឆ្នាំ២០១៤មកនិងបានបដិសេធឱកាសដឹកនាំក្រុមអាមេរិកឆ្ពោះទៅកាន់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំក្រោយ។

 

ទោះបីជាយ៉ាងណា លោកស្រី Ellis នឹងត្រូវធ្វើអ្វីមួយជុំវិញការតែងតាំងអ្នកស្នងតំណែងរបស់លោកស្រី ហើយគេជឿថា លោកស្រីក៏ចាប់អារម្មណ៍នឹងការងាររបស់លោក Neville ផងដែរ ចាប់តាំងពីលោកបានក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិនារីអង់គ្លេសកាលពីខែមករាឆ្នាំ២០១៨មក៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab