អ្នកគាំទ្រជាច្រើននាក់មិនជឿថា DJ ដែលខ្លួនគាំទ្រស្លាប់ នាំគ្នាទៅបើកក្ដារមឈូស ពេលបើកមើលដល់ក!

មនុស្ស ១២ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអ្នកគាំទ្រ DJ សញ្ជាតិកូដឌីវ័រ ទៅរំខានពិធីបុណ្យសព កន្លែងដែលសាកសពត្រូវបានគេបើកក្ដារមឈូសពាសពេញនោះ។

DJ ឈ្មោះ Arafat វ័យ ៣៣ ឆ្នាំ ដែលមានឈ្មោះពិត Didier Huon បានស្លាប់ដោយគ្រោះថ្នាក់ម៉ូតូកាលពីខែមុន។ ក្នុងវីដេអូបង្ហាញអ្នកគាំទ្រនាំគ្នាបើកក្ដារមឈូស និងសម្រាតសម្លៀកបំពាក់គាត់ដើម្បីឆែកមើលថាតើគាត់មានសាក់លើខ្លួនដែរឬទេ បើមិនមានទេ គឺមិនមែនជាគាត់នោះទេ។ ហើយវាក៏ជាទង្វើអសីលធម៌បំផុតកើតឡើងលើសពតារាចម្រៀងមួយនេះ។

ភាពវឹកវរកើតឡើងជុំវិញពាក្យចចាមអារ៉ាម និងការមិនជឿគាត់ស្លាប់។ នៅថ្ងៃសុក្រសប្តាហ៍មុន មនុស្សរាប់ពាន់បានចូលរួមក្នុងពិធីបុណ្យសពក្នុងទីក្រុងធំ Abidjan ដើម្បីអធិដ្ឋានដល់តារាចម្រៀងរូបនេះ។ ហើយបន្ទាប់ពីភាពវឹកវរកាលពីថ្ងៃសុក្រនោះ គាត់ក៏ត្រូវបានធ្វើបុណ្យសពលក្ខណៈឯកជនវិញនៅថ្ងៃសៅរ៍៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...