កងទ័ពជើងអាកាសអាមេរិកថតបានភ្នែកព្យុះសង្ឃរា Dorian មើលទៅស្ងប់ស្ងាត់ មុនពេលព្រលែងឥទ្ធិពលដ៏បំផ្លិចបំផ្លាញ

រូបភាពដ៏ស្ងប់ស្ងាត់មួយរបស់ព្យុះត្រូវបានថតជាប់កាលពីថ្ងៃអាទិត្យ បង្ហាញភ្នែករបស់ព្យុះ Dorian ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតធ្លាប់កើតមានក្នុងមហាសមុទ្រអាត្លង់តិក។

កងទ័ពជើងអាកាសអាមេរិក ដែលថតបានព្យុះនេះ បានហោះហើរក្នុងបេសកកម្មទៅស៊ើបមើលក្នុងព្យុះ Dorian ដែលបានពង្រីកខ្លួនចេញជាខ្យល់ព្យុះប្រភេទទី ៥ នៅព្រឹកថ្ងៃអាទិត្យនៅពេលវាបក់កាត់ភាគខាងជើងបាហាម៉ាស។

លោក Garrett Black ជាអ្នកឧតុនិយមម្នាក់ ជាមួយកងអនុសេនាធិការធំកងទ័ពជើងអាកាសទី ៥៣ របស់អាមេរិក បានហោះចូលទៅភ្នែករបស់ព្យុះនៅថ្ងៃអាទិត្យ ផ្ដល់នូវទស្សនីយភាពខាងក្នុងព្យុះដ៏ខ្លាំងក្លាមួយនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...