បុរសម្នាក់លង់ទឹកសមុទ្របាត់២ថ្ងៃទើបនឹងឃើញសពអណ្តែត

ព្រះសីហនុ​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតទឹកសមុទ្រមកទើរ នៅឆ្នេរសមុទ្រ ពយកំពេញ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយត្រូវបានគេអូសឡើងយកមកលើឆ្នេរ ដើម្បីជូនសមត្ថកិច្ចជំនាញពិនិត្យ​ កាលពីរសៀលរសៀលថ្ងៃទី៣ កញ្ញា ២០១៩នេះ​ ។ 

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថន ថេរ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើកម្មករសំណង់ ជនជាតិខ្មែរមានស្រុកកំណើត ភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះស្លាប់ដោយលង់ទឹកសមុទ្រ បន្ទាប់មកបាត់ខ្លួន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៥នាទី ក្រោយចុះលេងទឹកនៅឆ្នេរឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ រហូតមកដល់ថ្ងៃទី៣ កញ្ញា វេលាម៉ោងជិត២រសៀល ទើបសាកសពអណ្តែតនៅពយឆ្នេរកំពេញ ក្នុងសង្កាត់លេខ៣ ក្រងព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបន្តថា ក្រោយស្រង់ពីទឹក សាកសពបានរក្សាទុកនៅកន្លែងដដែលសិនរង់ចាំការពិនិត្យបន្ថែមរបស់ប៉ូលិសបច្ចេកទេស វិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ មុនប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យ​៕


 

adverise with khmeread
tiger
Loading ad ...