រន្ធត់រកអ្វីផ្ទឹមគ្មាន ពេលម្ដាយរឹតកសម្លាប់កូនអាយុទើបតែ ១ ខួប តែពេលដឹងមូលហេតុក៏រកអ្វីផ្ទឹមគ្មានដែរ

ទឹកចិត្ត​ឪពុក​និង​ម្ដាយ​ធំធេងគ្មានអ្វីប្រៀបផ្ទឹមបាននោះឡើយ គឺ​ពួកគាត់​សុខចិត្ត ដាច់ពោះ​ខ្លួនឯង​ឱ្យតែ​កូន​បាន​ឆ្អែត ប៉ុន្ដែ​វា​ពិតជា​តក់ស្លុត​ណាស់​ដែល​ស្ត្រី​ម្នា​ក់នៅ​ភូមិ Ismailovo ប្រទេស​រុស្ស៊ី សុខចិត្ត​សម្លាប់​កូន​របស់ខ្លួន​ដើម្បីឱ្យ​កូន​ឈប់ យំ​ព្រោះតែ​ស្រេកឃ្លាន​។​ នេះបើយោងតាមវេបសាយ Daily Mail ចេញផ្សាយកាលពីថ្ងៃទី ២ កញ្ញា។

ដោយបី​តុក្កតា​ក្នុង​ដៃ​ពេលធ្វើ​ត្រាប់​តាមសកម្មភាពឃាតកម្ម នាង Yulia Khabitova វ័យ ២៨ ឆ្នាំ​បានបង្ហាញ​សមត្ថកិច្ច​ពី​របៀប ​ដែលខ្លួន​សម្លាប់​កូនប្រុសអាយុ ១ ខួប​របស់ខ្លួន ​ដែល​ចេះតែ​ឃ្លាន​មិន​ឈប់​។​

នាង​សារភាព​ប្រាប់​សមត្ថកិច្ច​ទាំង​ទឹកភ្នែកដូចគេចាក់ទឹក​ថា ដោយសារតែ​នាង​គ្មាន​លុយ ទិញ​អាហារ​ឱ្យ​កូន​ញ៉ាំ​ទើប​នាង​ដាច់ចិត្ត​ប្រើ​ខ្សែរឹត​ក​សម្លាប់​កូនប្រុស​អាយុ​មួយ​ខួប របស់ខ្លួន ​ដើម្បីឱ្យ​កូន​ឈប់​យំ​ព្រោះតែ​ស្រេកឃ្លាន​តទៅទៀត​។​

យោងតាម​សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា Denis Tkachev វ័យ ៣៤ ឆ្នាំ​ដែលជា​ឪពុក​របស់​ក្មេងប្រុស​រងគ្រោះ​បាន​ចាកចោល​ប្រពន្ធ​កូន​ដោយ សារ​តែ​នាង​មាន​ប្រុស​ថ្មី​។​ ដំបូង​ឡើយ នាង​ធ្វើជា​ឆោឡោ​ថា​បាត់​កូន ប៉ុន្តែ​ក្រោយមក​នាង​ក៏​សារភាពថា កូន​នោះ​ស្លាប់​ដោយសារតែ​នាង​សម្លាប់​។ នាង​ប្រឈម​ការជាប់​ពន្ធនាគារ​ពី ៨ ឆ្នាំទៅ ២០ ឆ្នាំ ប្រសិនបើ​តុលាការ​រកឃើញ​ដូច​ចម្លើយសារភាព​របស់​នា​ង​មែន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...