ខ្លាញ់ក្បាលពោះគឺពិបាកកម្ចាត់ណាស់ ប៉ុន្តែទឹកខ្មេះប៉ោមអាចជួយរំលាយខ្លាញ់នេះបាន តោះមើលវិធីរំលាយខ្លាញ់!

ខ្លាញ់ក្បាលពោះគឺពិបាកកម្ចាត់ចេញខ្លាំងណាស់ ប៉ុន្តែការទទួលទានទឹកខ្មេះប៉ោម (Apple Cider Vinegar) រួមជាមួយរបបអាហារនិងលំហាត់ប្រាណទៀងទាត់អាចជួយកម្ចាត់ខ្លាញ់អន្ធិលៗចេញពីក្បាលពោះបាន។ អាស៊ីតអាសេទិកនៅក្នុងទឹកខ្មេះប៉ោមត្រូវបានគេទទួលស្គាល់ថាជួយទប់ស្កាត់ការប្រមូលផ្តុំជាតិខ្លាញ់នៅក្បាលពោះ តាមរយៈបង្កើនអារម្មណ៍ឆ្អែត ទប់ស្កាត់ការរំលាយអាហារម្សៅ និង បណ្តេញជាតិពុលដែលបង្កគ្រោះថ្នាក់ចេញពីរាងកាយ។ វាក៏ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហាររបស់អ្នកផងដែរ ដោយអនុញ្ញាតឱ្យរាងកាយដុតរំលាយជាតិខ្លាញ់បានលឿន។

ដើម្បីរំលាយខ្លាញ់ក្បាលពោះ លោកអ្នកត្រូវពិសាទឹកខ្មេះប៉ោម១ទៅ២ស្លាបព្រាបាយ (១៥ទៅ៣០មិល្លីលីត្រ) លាយជាមួយទឹកមួយកែវ មុនពេលអាហារនីមួយៗ ព្រោះវាជួយរំលាយខ្លាញ់បានលឿន។

ទឹកខ្មេះប៉ោមគឺផលិតចេញពីទឹកប៉ោមផ្អាប់ទុកយូរ ហើយប្រើសម្រាប់ពិសាផ្ទាប់ជាមួយបន្លែផ្សេងៗ ព្យាបាលសន្លាក់ ព្យាបាលបញ្ហាស្បែក និងសម្រាប់រក្សាគុណភាពអាហារផងដែរ។ 

តោះមើលវីដេអូអំពីរបៀបពិសាទឹកខ្មេះប៉ោមដូចខាងក្រោម ៖

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...