ប៉ូលិសហុងកុងបាញ់ស្ព្រាយម្រេចដាក់បាតុករ តែខ្យល់បក់ផាត់ត្រឡប់ទៅរកប៉ូលិសវិញ

ប៉ូលិសហុងកុងបានជះស្ព្រាយម្រេចដាក់បាតុករតែខ្ចាយពេញមុខខ្លួនឯង ដោយសារខ្យល់បក់បញ្ច្រាស់មកវិញ នៅពេលពួកគេព្យាយាមបាញ់វាទៅលើក្រុមបាតុករនៅក្រៅអគាររដ្ឋាភិបាល។

វីដេអូបង្ហាញខ្យល់បក់ស្ព្រាយនោះត្រឡប់ទៅលើប៉ូលិសវិញនៅល្ងាចថ្ងៃទី ៣ កញ្ញា ខណៈដែលពួកគេព្យាយាមគ្រប់គ្រងស្ថានការណ៍នៅក្បែរការិយាល័យសម្រាប់នាយកប្រតិបត្តិទីក្រុង។

សកម្មជនជាច្រើននាក់បានធ្វើបាតុកម្មនៅខាងក្រៅអគារ ដែលកៀកទៅនឹងយោធភូមិភាគហុងកុងនៃកងទ័ពរំដោះប្រជាជនចិន និងអគារក្រុមប្រឹក្សានីតិបញ្ញត្ដិ។

បាតុករយ៉ាងហោចណាស់ ៤ ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅជិតឧទ្យាន Tamar ដើម្បីគាំទ្រដល់ការធ្វើបាតុកម្មក្នុងទីក្រុងរយៈពេល ២ ថ្ងៃ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab