បុរសចិនចាប់មនុស្សធ្វើចំណាប់ខ្មាំង២ម៉ោង ប៉ូលិសជំនាញទ្រាំយូរលែងបាន ទាញកាំភ្លើងស៊ីបដាក់ពីចម្ងាយដួលខ្ពោក

ប៉ូលិសចិនបានបាញ់សម្លាប់ជនចាប់មនុស្សធ្វើចំណាប់ខ្មាំងម្នាក់ ដែលបានប្លន់ស្ដ្រីម្នាក់ជាមួយនឹងកាំបិតផ្ជង់នឹងកនៅផ្លូវរថភ្លើងក្រោមដី បន្ទាប់ពីអ្នកកាន់កាំភ្លើងស៊ីបលបពួននៅក្រោមជើងមិត្តរួមការងាររួចបាញ់តែម្ដង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី៣កញ្ញា។

ក្រុមអន្តរាគមន៍ពិសេសនោះបានក្រាបលើដីច្រើនជាង ២ ម៉ោង ខណៈដែលមិត្តរួមក្រុមខំព្យាយាមនិយាយលួងលោមបុរសនោះឱ្យចេញមកដោះស្រាយ។

បន្ទាប់មកអ្នកកាន់កាំភ្លើងស៊ីបបានបាញ់សម្លាប់បុរសនោះនៅចម្ងាយ ៦០ ម៉ែត្រ បន្ទាប់ពីជនសង្ស័យប៉ុនប៉ងធ្វើបាប់ចំណាប់ខ្មាំងរងគ្រោះជាមួយនឹងកាំបិតក្នុងទីក្រុង Nanning កាលពីថ្ងៃទី ៩ សីហា។ ចំណែកឯជនរងគ្រោះត្រូវបានជួយសង្គ្រោះដោយមិនមានរបួសអ្វីទាំងអស់៕

 

adverise with khmeread
tiger
Loading ad ...