អ្នកទេសចរណ៍ជនជាតិអង់គ្លេសវ័យ៧៤ឆ្នាំដេកស្លាប់ក្នុងផ្ទះជួល

ភ្នំពេញ​ ៖​  អ្នកទេសចរណ៍អង់គ្លេសវ័យ៧៤ឆ្នាំដេកស្លាប់ក្នុងផ្ទះជួលបង្កការភ្ញាក់ផ្អេីល​ កាលពីនៅថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទីយប់​ នៅចំណុចផ្ទះជួលជាន់ទី២ ផ្ទះលេខ៣១E2Z ផ្លូវលេខ១១០ ភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋាននិយាយថា​ សពឈ្មោះ KENNTH VICTOR ROBINSON ជនជាតិអង់គ្លេស (ENGLAND) ភេទប្រុសអាយុ៧៤ឆ្នាំ មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ១០៦៤៥៨៣៥២។ 

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ូលិប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ូលិសការិយាល័យស៊េីបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសល្យវិច័យរាជធានី ដើម្បីបង្កើត គណៈកម្មការធ្វើការត្រួតពិនិត្យសព។

ជាលទ្ធផលសមត្ថកិច្ចចម្រុះសន្និដ្ឋានថា​ ជនបរទេសរូបនេះស្លាប់ដោយសារជំងឺសួតរាំរៃ។ ក្រោយពីពិនិត្យរួចប៉ូលិសជំនាញបច្ចេកទេសបានដឹកសាកសពយកទៅតម្កល់នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

adverise with khmeread
tiger
Loading ad ...