adverise with khmeread 6af49a6a 7d47 41ff a559 cb5b99a20c12

បុរស​ម្នាក់​ត្រូវបាន​គេ​ជួយសង្គ្រោះ ក្រោយ​ក្រុមចោរប្លន់​បាញ់​ចំ​ដើមទ្រូង​

   ស្ទឹងត្រែង ៖ អំពើ​បាញ់ប្រហារ​ឲ្យ​របួស​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅ​ចំណុច​អូរ​ពងមាន​ចម្ងាយ​ប្រមាណ​១៨​គីឡូម៉ែ​ត្រ​ពី ទី​រួម​ខេត្តស្ទឹងត្រែង កាលពី​យប់​ថ្ងៃទី​១៦​មីនា​នេះ បណ្តាល​ឲ្យ​បុរស​ម្នាក់​ដើរ​ប្រមូល​ទិញ​ដំឡូង​របួសធ្ងន់​។​

    បុរសរងគ្រោះ​ឈ្មោះ លាង សុខ​ឡែ​ន ជា​ឈ្មួញកណ្តាល​អ្នករកស៊ី​ដើ​ទិញ​ដំឡូង រស់នៅ​ភូមិ​ថ្មី ឃុំ​រំចេក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវ​ក្រុម​ជនល្មើស​បាញ់​ប្លន់​ចំ​ដើមទ្រូង ហើយ​ជនរងគ្រោះ​ត្រូវបាន​ក្រុម​សាច់ញាតិ​ត្រៀម​បញ្ជូនមក​ភ្នំពេញ ដើម្បី​សង្គ្រោះ​អាយុជីវិត។​

    លោក លាង សុ​ឡា អាយុ​២១​ឆ្នាំ ជា​ប្អូនប្រុស​បង្កើត​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្រុម​ជនល្មើស​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​អាវុធខ្លី​២​ដើម និង​អាវុធ​អាកា​១​ដើម បាន​ដើរ​សម្រុក​ចូលមក​សួររក​ថៅកែ គ្រានោះ ជន ល្មើស​ក៍​ភ្ជង់​និង​បាញ់​ជនរងគ្រោះ​១​គ្រាប់​ដោយ​កាំភ្លើង​អាកា​បណ្តាល​ឱ្យចំ​ចុងដង្ហើម​ធ្លាយ​តាម​ខ្នង​។​ហើយ​ប្រមូល​យកលុយ​និង​គ្រឿងអលង្ការ​អស់​ជាច្រើន។​

    អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី បាន​ប្រាប់ថា នៅមុននេះ​បន្តិច​ថា ពេលនេះ​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ក្រុមចោរប្លន់ខណ​:​គេ​សង្ស័យថា ជនល្មើស​មាន​កាំភ្លើង​វែង​១​ដើម​និង​ខ្លី​១​ដើម​។​ លោក​មិនបាន​បញ្ជាក់​លម្អិត​ករ​ណី​នេះ​ទេ ដោយ​លោក​បញ្ជាក់ថា ខណ​:​នេះ​កម្លាំង​អាវុធហត្ថ​កំពុង​ឡោមព័ទ្ធ​នៅ​ចំណុច​អូរ​ពងមាន់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់