បុរសអ្នករត់ម៉ូតូឌុបម្នាក់ដួលផ្កាប់មុខចូលអាងទឹកក្នុងផ្ទះជួលស្លាប់

ភ្នំពេញ​ ៖​ បុរសអ្នករត់ម៉ូតូឌុបម្នាក់ដួលផ្កាប់មុខចូលអាងទឹកក្នុងផ្ទះស្លាប់បង្កការភ្ញាក់ផ្អើល នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុងក្រុម១ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ  កាលពីថ្ងៃទី០៣កញ្ញាឆ្នាំ២០១៩ម៉ោង២និង៣០នាទីរសៀល​។

ប៉ូលិសនិយាយថា​ សពឈ្មោះ គង់ វ៉ុន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។  

សាក្សីឈ្មោះ សួង អ៊ីម ភេទស្រី អាយុ៨០ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅបានឱ្យដឹងថា​ នៅថ្ងៃទី០៣កញ្ញា២០១៩វេលាម៉ោង២និង៣០នាទីរសៀល ជនរងគ្រោះបានទៅទិញបបរសម្រាប់ហូប។ ប៉ុន្តែបបរមិនទាន់ឆ្អិនក៏ត្រឡប់ចូលបន្ទប់វិញទៅ ។ 

លុះដល់ម៉ោងកើតហេតុគាត់ (សួង អ៊ីម​ ជាអ្នកជិតខាង) បានស្រែកហៅជនរងគ្រោះឱ្យទៅទិញបបរតែមិនឆ្លើយតបដោយឃើញទ្វាចំហរគាត់ ក៏ដើរចូលទៅមើលនៅលើគ្រែប៉ុន្តែមិនឃើញក៏ទៅមើលនៅក្នុងបន្ទប់ទឹកស្រាប់តែឃើញជនរងគ្រោះផ្កាប់មុខចូលអាងទឹកដោយមិនពាក់អាវហើយស្រាតខោទៀតផង ។ ភ្លាមនោះគាត់ក៏ បានស្រែកហៅអ្នកជិតខាងឱ្យជួយ ភ្លាមនោះអ្នកជិតខាងបាននាំគ្នាជួយជនរងគ្រោះលើកចេញមកក្រៅធ្វើចលនាបេះដូងប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ។

តាមការពិនិត្យរបស់សមត្ថកិច្ចចម្រុះបញ្ជាក់ថា  ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងបណ្តាលមកពីជម្ងឺលើសឈាម។ បច្ចុប្បន្នសពប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

 

adverise with khmeread
tiger
Loading ad ...